Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អភិបាលស្រុកបន្ទាយស្រី អះអាងថានឹងធ្វើការដោះស្រាយបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកនេះដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ

ដោយ Pothe Thun
27/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលស្រុកបន្ទាយស្រី អះអាងថានឹងធ្វើការដោះស្រាយបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកនេះដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋនោះ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រមូល និងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូច និងសកម្មជនដីធ្លីមួយចំនួន យកលេសនេះលេសនោះមកទាមទារចំណែកឲ្យអាជ្ញាធរដោះស្រាយជូនដែរ ។

លោក ឃឹម ហ្វីណង់ មានប្រសាសន៍បន្ថែមថា បញ្ហាកាប់រានទន្ទ្រានវាតទីដីសាធារណៈរបស់រដ្ឋ នៅក្នុងស្រុកបន្ទាយស្រីនេះកើតឡើងតាំងពីយូរមកហើយ ដូចជាការតាំងលំនៅដ្ឋាន , ការកាន់កាប់អាស្រ័យផល នៅចន្លោះពី២ទៅ៣ឆ្នាំចុងក្រោយនេះ មានការទន្ទ្រានថ្មីៗនៅក្បែរតំបន់ឧទ្យានជាតិភ្នំគូលែន ក្រោមរូបភាពតាំងលំនៅដ្ឋាន និង ការដាំដាំដំណាំផ្សេងៗ ដែលពួកគាត់មួយចំនួនជាសកម្មជនដីធ្លីមានផ្ទះ និង មានដីចំនួន២-៣កន្លែងហើយ ហើយមកចាប់ដីគ្រាន់តែទុកលក់បន្តឱ្យឈ្មួញតែប៉ុណ្ណោះ ហើយបើគិតជាតួលេខមូលអាចដល់ពាន់ហិកតា ដូច្នេះក្នុងករណីកើតមានការទន្ទ្រានថ្មីៗនោះ អាជ្ញាធរស្រុកបានទប់ស្កាត់ ផ្អាក និងមានវិធានការជាបន្តបន្ទាប់ ។

លោកអភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ទៀតថា កាលពីពេលថ្មីៗនេះ រដ្ឋបាលស្រុកបន្ទាយស្រី បានបើកកិច្ចប្រជុំដើម្បីពិភាក្សាលើបញ្ហាប្រឈម , ការកំណត់ និង ស្រង់ទិន្នន័យប្រជាពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជរដ្ឋាភិបាល ក្នុងនោះបានកំណត់មុខសញ្ញាជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ ឬគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយបានកាប់រានទន្ទ្រានវាតទីដីរដ្ឋ រួចទាមទារឲ្យអាជ្ញាធរទទួលស្គាល់ , ការទប់ស្កាត់ការរុករានទន្ទ្រានយកដីរដ្ឋថ្មីៗបន្ថែម ការដាំដំណាំ រឺសាងសង់សំណង់ថ្មីៗ ដើម្បីបំភ័ន្តភ្នែកជាការកាន់កាប់អាស្រ័យផលយូរមកដែលសកម្មភាពទាំងនេះ នឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់ ហើយរដ្ឋបាលស្រុកនឹងបន្តប្រកាន់ជំហររឹងមាំនិងម៉ឺងមាត់បំផុត ព្រមទាំងនឹងមានចំណាត់ការខាងផ្លូវច្បាប់យ៉ាងតឹងរឹងសម្រាប់ជនល្មើសទាំងនោះផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍បន្ថែមទៀតថា ពាក់ព័ន្ឋទៅនឹងការកាត់ឆ្វៀលជូនក្បាលដីដែលរស់នៅនិងអាស្រ័យផលយូរ គឺត្រូវប្រើពេលវេលា និងនិតិវិធីដោយត្រូវឆ្លងកាត់ការសម្រេចពីអន្តរក្រសួង មានក្រសួងបរិស្ថាន , ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ ដើម្បីកំណត់គោលការណ៍ និងផែនទីរដ្ឋបាល ខណៈដែលរដ្ឋបាលស្រុកគ្រាន់តែជាអ្នកធ្វើរបាយការណ៍សម្របសម្រួល និងប្រមូលទិន្នន័យដាក់ជូនទៅអន្តរក្រសួង និងរាជរដ្ឋាភិបាល ដើម្បីសម្រេចធ្វើការកាត់ឆ្វៀលជូននៅពេលណា ដូច្នេះក្នុងនាមអាជ្ញាធរស្រុក និង ក្រុមប្រឹក្សាស្រុក បានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងមានចំណាត់ការព្រហ្មទណ្ឌចំពោះជនដែលលួចទន្ទ្រានថ្មី , លួចសាងសង់លំនៅដ្ឋានថ្មី និង ដាំដំណាំឬក្លែងបន្លំឯកសារ ដើម្បីចាប់យកដី ដាច់ខាតមិនបណ្តែតបណ្តោយវានឹងក្លាយទៅជាឧបសគ្គ និងប៉ះពាល់ដល់បងប្អូនដែលត្រូវទទួលបានការដោះស្រាយពិតប្រាកដ។

គួររំលឹកថា ដើម្បីជាការត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក៏ដូចជាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបានតម្រូវឲ្យមេភូមិ មេឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រី រួសរាន់សហការជាមួយតំណាងរដ្ឋបាលព្រៃឈើ និងតំណាងក្រសួងបរិស្ថាន ចុះស្រង់ទិន្នន័យនៃប្រជាពលរដ្ឋដែលអាចនឹងត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនបានពីសំណាក់រាជរដ្ឋាភិបាល ដោយផ្តល់អាទិភាពចម្បងទៅលើលក្ខណៈវិនិច្ឆ័យចំនួន៤មុនគេរួមមាន៖
១- ការកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ , ២- ដីដែលមិនមានទំនាស់ , ៣- ដីដែលមានឯកសារបញ្ជាក់ពីរយៈពេលកាន់កាប់ និងអត្តសញ្ញាណច្បាស់លាស់ និង ៤- ការកាន់កាប់អាស្រ័យផលលើដីទំហំតូចៗជាលក្ខណៈគ្រួសារ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: បញ្ហាដីធ្លីអភិបាល​ស្រុក​បន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ អំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ដែលបច្ចុប្បន្ន កំពុងចាប់ផ្តើមរីកស្រស់បំព្រង នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង

នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ អំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ដែលបច្ចុប្បន្ន កំពុងចាប់ផ្តើមរីកស្រស់បំព្រង នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្តីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាស

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្តីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាស

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវតុលាការរកឃើញប្រព្រឹត្ត បទល្មើសទាំង ៧បទចោទជុំវិញ រឿងអាស្រូវពុករលួយលុយរដ្ឋ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវតុលាការរកឃើញប្រព្រឹត្ត បទល្មើសទាំង ៧បទចោទជុំវិញ រឿងអាស្រូវពុករលួយលុយរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.