Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្តីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាស

ដោយ Pothe Thun
27/07/2020
នៅក្នុង ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្តីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាស
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងព័ត៌មាន មានរៀបចំ ពិធីចុះហត្ថលេខាលើប្រកាសអន្តរក្រសួង ស្ដីពី«វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុ នាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា» រវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ពិធីចុះហត្ថលេខាលើប្រកាសនេះ មានគោលបំណង ត្រួតពិនិត្យទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដែលបង្កការឆ្លងរំខាន ចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ប្រកាសនេះក៏មានគោលដៅ ទប់ស្កាត់ និងលុបបំបាត់រាល់ការប្រើប្រាស់ហ្វ្រេកង់ស៍ វិទ្យុ និងគ្រឿងសម្ភារៈ ឧបករណ៍ បរិក្ខារវិទ្យាគមនាគមន៍ខុសច្បាប់ ខុសបទដ្ឋានបច្ចេកទេស ដែលបង្កឲ្យកើតមានការឆ្លងរំខានចូលហ្រេ្វកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុ នាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនោះ ប្រកាសនេះ នឹងធានាសុវត្ថិភាពការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ សម្រាប់ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស ប្រកបដោយប្រសិទ្ធភាព បង្កើនកិច្ចសហការ រវាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីផ្លាស់ប្តូរ ព័ត៌មាននិងធ្វើការ សិក្សាស្រាវ ជ្រាវ ចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍ វិទ្យុនាំផ្លូវ អាកាសបានទាន់ពេលវេលា។

ក្នុងនោះប្រការ ៤ នៃសេចក្តីប្រកាសរួមនេះ គឺ តម្រូវឲ្យក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវចាត់តាំង អង្គភាព ជំនាញជាសេនាធិការធ្វើកិច្ចសហការ ស្រាវជ្រាវស្វែងរកប្រភពនៃការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស ដើម្បីចាត់វិធានការបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា កាលពីមុននៅកម្ពុជា មាន យន្តហោះ ហើយវិទ្យុ ក៏តិច តែឥឡូវមានចំនួនច្រើន ស្ថានីយវិទ្យុរាប់រយ ហើយវិទ្យុខ្លះបានធ្វើការ សន្សំសំចៃលុយ ដោយទិញឧបករណ៍ដែលមិនមានស្តង់ដា ការតំម្លើងខ្វះបច្ចេកទេស ត្រឹមត្រូវ ដែលធ្វើឲ្យការផ្សាយ ឆ្លងទៅប្រព័ន្ធឧបករណ៍វិទ្យុបញ្ជាយន្តហោះ ដែលជាការ បង្កគ្រោះ ថ្នាក់ធ្ងន់ណាស់ដល់សុវត្ថិភាពនៃការហោះហើរ របស់យន្តហោះ។ នៅក្នុងរដូវភ្លៀង ក៏មាន ការប៉ះពាល់ទៅនិង ហ្វ្រេកង់ស៍ វិទ្យុទាក់ទង របស់ក្រុមអ្នកប្រព្រឹត្តល្បែងស៊ីសងភ្នាល់ទឹកភ្លៀងផងដែរ។ ដូច្នេះហើយទើបមានការ បង្កើតជាក្រុមការងារអន្តរក្រសួង ដែលមានស្ថាប័នទាំង ៣ រួមគ្នា ដើម្បីមានវិធានការ ច្បាស់លាស់ ក្នុងការទប់ស្កាត់ឲ្យបានទាំងស្រុង ពីការឆ្លងរំខាន ដើម្បីជាការរក្សាសុវត្ថិភាពជូនដល់ភ្លៀវដែលធ្វើដំណើរតាម យន្តហោះ។

ឯកឧត្តមម៉ៅ ហាវណ្ណាល់ មានប្រសាន៍បញ្ជាក់ថា កិច្ចការងារខាងលើនេះ គឺយើងបានធ្វើ ជាច្រើនឆ្នាំមកហើយ តែនៅមានផលលំបាកជាច្រើន ហើយបច្ចុប្បន្ន នៅកម្ពុជា មានក្រុមហ៊ុន អាកាសចរណ៍ចំនួន ៤០ ក្រុមហ៊ុន និងមានការកើនឡើងនូវវិទ្យុផ្សាយសំឡេងចំនួនច្រើន រលកធាតុអាកាសនៃការផ្សាយ ស្ថិតនៅចន្លោះក្បែរៗគ្នា ច្រើន ដែលនាំឲ្យមានការឆ្លងមក ប្រព័ន្ធបញ្ជាយន្តហោះ ដែលពេលនោះមិនអាចធ្វើទំនាក់ទំនងគ្នាបាន គឺជាហានិភ័យខ្ពស់
សម្រាប់អ្នកបើកបរយន្តហោះ ក្នុងការចុះចត ។ បើសិនជាមានបញ្ហានេះកើតឡើងមែនភាព អាមាស់ធំបំផុតនឹងធ្លាក់មកលើប្រទសកម្ពុជាតែម្តង។ ដូច្នេះនាកាសនេះ ទើបស្ថាប័នទាំងបីបានរួមសហការគ្នាធ្វើកិច្ចការបច្ចេកទេស ឲ្យ ដល់កំរិតណាមួយ ដែលអាចទទួលយកបានទាំងអស់គ្នា ដើម្បីបម្រើដល់សេវាកម្មលើអាកាស ឲ្យទទួលបានសុវត្ថិភាព និងចៀសវាង គ្រោះថ្នាក់ដែលពាក់ព័ន្ធលើវិស័យ អាកាសចរណ៍ បង្កឡើងទាក់ទងវិស័យវិទ្យុផ្សាយសំឡេង នៅផ្ទៃដីទៅលើអាកាសយាន្ត ដែល កំពុងប្រតិបត្តិការនៅលើដែនអាកាសនោះទេ ។

ឯកឧត្តម រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបញ្ចាក់ថាចាប់ពីឱកាសនេះទៅ ស្ថាប័នទាំង ៣ នឹង រួមគ្នាជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើកិច្ចការងារនេះ ឲ្យទទួលបានជោគជ័យ ក្នុងការបម្រើ ដល់វិស័យ អាកាសចរណ៍ ឲ្យទទួលបានសន្តិសុខ សុវត្ថិភាព និងភាពជាពាណិជ្ជកម្ម សម្រាប់បម្រើ ដល់ ផលប្រយោជន៍ ដល់រាជរដ្ឋាភិបាល។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាន៍លើកឡើងថា តាមរយះសេចក្តីប្រកាសរួមរវាងស្ថាប័ន ទាំងបី នឹងរៀបចំគោលការណ៍ និងស្តង់ដា ដើម្បីធ្វើណាកុំឲ្យមានការឆ្លងរំខានេះ កើតមាន ឡើង ពិសេសក្នុងតំបន់ហោះហើរ ដែនអាកាសប្រទេសកម្ពុជា ព្រោះការឆ្លងរំខាន គឺមានការ គ្រោះថ្នាក់ និងបញ្ហាធំដល់ប្រទេសកម្ពុជា។ សម្រាប់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ គឺធានាថា ធ្វើយ៉ាងដូចម៉្តេច ឲ្យផ្លូវហោះហើរ មានសុវត្ថិភាព ។ តាមរយៈនេះ ក្រសួង ក៏នឹងធ្វើការពង្រឹងអង្គភាពគ្រប់គ្រងហ្រ្វេកង់ស៍វិទ្យុ ដើម្បីអាចឲ្យក្រុមការងារចុះទៅពិនិត្យ លក្ខណៈបច្ចេកទេស ដែលមានការខ្វះខាត ដើម្បីជាការកែសម្រួលឡើងវិញ កុំឲ្យមានការ ឆ្លងរំខានទៀត ព្រោះវានាំ ឲ្យមានគ្រោះថ្នាក់ ដល់ប្រព័ន្ធបញ្ជាយន្តហោះ ដ៏មានសារៈសំខាន់នេះ។

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានប្រកាសអន្តរក្រសួង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវតុលាការរកឃើញប្រព្រឹត្ត បទល្មើសទាំង ៧បទចោទជុំវិញ រឿងអាស្រូវពុករលួយលុយរដ្ឋ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវតុលាការរកឃើញប្រព្រឹត្ត បទល្មើសទាំង ៧បទចោទជុំវិញ រឿងអាស្រូវពុករលួយលុយរដ្ឋ

ក្រុមហ៊ុនHuaweiគំរាមមិនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់ 5G ដល់អាមេរិក និងអង់គ្លេស ជាការសងសឹក

ក្រុមហ៊ុនHuaweiគំរាមមិនផ្ដល់អាជ្ញាប័ណ្ណប៉ាតង់ 5G ដល់អាមេរិក និងអង់គ្លេស ជាការសងសឹក

ហ្គូហ្គោល(Google )បានអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួន ធ្វើការងារតាមផ្ទះយ៉ាងហោចណាស់មួយឆ្នាំទៀត 

ហ្គូហ្គោល(Google )បានអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួន ធ្វើការងារតាមផ្ទះយ៉ាងហោចណាស់មួយឆ្នាំទៀត 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.