មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលថវិកាសប្បុរសធម៌ជាង៨ពាន់ដុល្លារពីក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន-វីតាល់
ថវិកាសប្បុរសចំនួន៨,៦៥០ដុល្លារ បានមកពីមូលនិធិនៃកម្មវិធី អ្នកជាវីរៈបុរសរបស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន-វីតាល់ ត្រូវបាននាំយកមកប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩ នេះ ខណៈដែលមន្ទីរពេទ្យកុមារ នៅក្នុងក្រុងសៀមរាបមួយនេះ កំពុងមានដំណើរការ ទទួលកុមារមករកសេវាសង្គ្រោះ និងព្យាបាលជំងឺក្នុង១ថ្ងៃ ប្រមាណពី៥០០ទៅ៦០០នាក់។ លោក ងួន ចាន់ភ័ក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ឲ្យដឹងថា ...