សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករានៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីមិទ្ទិញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា ២០២៤) ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម ...

