Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករានៅខេត្តសៀមរាប

ដោយ Pothe Thun
10/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករានៅខេត្តសៀមរាប
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីមិទ្ទិញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា ២០២៤) ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ក្រុងសៀមរាប ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋមន្ត្រីនិងមន្ត្រីសំខាន់ៗនៃក្រសួងការពារជាតិ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ប្រធាននិងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលនិងអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនស្ម័គ្រចិត្ត និង ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប សរុបប្រមាណជាង៣០០០នាក់ ។

តាមខ្លឹមសារនៃសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ គឺជាខួបលើកទី៤៥ឆ្នាំនៃទិវាជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ហើយជ័យជម្នះនេះ ៧មករានេះ ក៏បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ឋិសេរីភាពគ្រប់បែបយ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជាក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ និង បានបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចពិជ័យសេនា ទៀ បាញ់ បានរម្លឹកឡើងថា កាលពី៤៥ឆ្នាំមុននេះ ក្នុងពេលប្រទេសកម្ពុជាធ្លាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ បានរស់នៅក្រោមការបង្ខិតបង្ខំឲ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន និង សិទ្ធិសេរីភាពទាំងអស់ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យកម្ពុជាមានកិត្យានុភាព និងមានមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា៖ ជាការពិតគឺយើងគ្រប់រូបបានចាកចេញពីផ្ទៃម្តាយរបស់យើងជាកំណើតទី១ ប៉ុន្តែថ្ងៃជ័យជម្នះ៧មករា១៩៧៩ ជាថ្ងៃកំណើតទី២របស់យើង ដែលកំណើតទីពីរនេះ ពិតមានអត្ថន័យធំធេងណាស់ ព្រោះត្រូវបានសង្គ្រោះអាយុជីវិតរួចពីសេចក្តីស្លាប់ ហើយបើគ្មានថ្ងៃជ័យជម្នះ៧មករាទេក៏ គឺគ្មានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះដែរ ថ្វីត្បិតតែយុវជនជំនាន់ក្រោយៗកើតមិនទាន់របបប្រល័យពូជសាសន៍ តែអ៊ំពូមីងមានអាយុជិត៦០ឆ្នាំរបស់ក្មួយៗចៅៗ សុទ្ឋតែដឹងយ៉ាងច្បាស់នូវសច្ចៈភាពប្រវត្តិសាស្ត្រដ៏ជូរចត់ សាហាវព្រៃផ្សៃនេះ។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំណត់យក ថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃឈប់សម្រាក និងជាទិវាបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ហើយការនិយាយលើកឡើងដដែលៗ អំពីថ្ងៃជ័យជម្នះ៧មករា វាជាការក្រើនរំឭកដល់យុវជនជំនាន់ក្រោយ ឲ្យចងចាំនូវអ្វីដែលកម្ពុជាបានជួបប្រទះ នោះ គឺ៧មករា បានរំដោះប្រទេសកម្ពុជាចេញពីរបបវាលពិឃាដដ៏សាហាវឃោឃៅ ដែលបានធ្វើបាបប្រជាពលរដ្ឋខ្មែរក្នុងទូទាំងប្រទេស ៕

អត្ថបទ និង រូបថត ៖ សហការី
កែសម្រួល ៖ លោក លីវ សាន្ត

Tags: ទិវាជ័យជម្នះ៧មករា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកបន្ទាយស្រី ប្រារព្ធពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់

រដ្ឋបាលស្រុកបន្ទាយស្រី ប្រារព្ធពិធីមិទ្ទីញរំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់

សិស្សានុសិស្សនិទ្ទេស A ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេសម្រាប់ជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា

សិស្សានុសិស្សនិទ្ទេស A ថា “កត្តាខ្លួនឯង” ជាកត្តាដែលសំខាន់ជាងគេសម្រាប់ជួយឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូម្នាក់០១គ្រឿងដល់សិស្សជាប់និទ្ទេស A ១៨៨រូបនៅខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ម៉ូតូម្នាក់០១គ្រឿងដល់សិស្សជាប់និទ្ទេស A ១៨៨រូបនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.