Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងកសិកម្ម៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី(ASPIRE) ជួយលើកកម្ពស់ជីវភាពកសិករ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីត១៩

ដោយ Pothe Thun
23/07/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ឬហៅកាត់ថា អាស្ប៉ាយ (ASPIRE) ជាខ្នងបង្អែកយ៉ាងសំខាន់ សម្រាប់កសិករ ក្នុងការជំរុញចលនាដាំដុះ និងចិញ្ចឹមសត្វ ឆ្លើយតបទៅនឹងក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីត១៩ នេះបើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជានាយកកម្មវិធី អាស្ប៉ាយ (ASPIRE) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្នុងជំនួបពិភាក្សាជាមួយកសិករគំរូ នៅសហគមន៍ អភិវឌ្ឍន៍កសិកម្មសំរោងមានជ័យ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ឯកឧត្តមអនុរដ្ឋលេខាធិការ បន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានខិតខំប្រឹងប្រែង ផ្ដល់បច្ចេកទេសថ្មីៗ តាមរយៈមន្ត្រីជំនាញកសិកម្មថ្នាក់ខេត្ត ដើម្បីជំរុញដល់ប្រជាកសិករគម្រូ ក៏ដូចជាសហគមន៍នានានៅទូទាំងប្រទេស ធ្វើការដាំដុះ ឬចិញ្ចឹមសត្វ ដែលធន់នឹងអាកាសធាតុពេញមួយឆ្នាំ ស្របតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បញ្ចាក់ថា កម្មវិធី អាស្ប៉ាយ (ASPIRE) នឹងជួយធ្វើឲ្យទិន្នផលកសិកម្មមានការកើនឡើង ប្រកបដោយគុណភាព សមស្របតាមតម្រូវការទីផ្សារ។ ចំណុចឆ្លើយតបដ៏សំខាន់មួយទៀតនោះគឺ កសិដ្ឋានធំៗមួយចំនួន បានក្លាយជាមជ្ឈមណ្ឌលផ្ដល់ការងារកសិកម្ម សម្រាប់ ប្រជាពលរដ្ឋធ្វើចំណូលស្រុកមកពីក្រៅប្រទេស ប្រជាពលរដ្ឋក្នុងស្រុកមួយចំនួន ដែលបានបាត់បង់ការងារដោយវិបត្តិជំងឺកូវីត១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឈាវ ហុង អាយុ ៦២ឆ្នាំ ជាកសិករគម្រូនៅក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មសំរោងមានជ័យ ដែលបច្ចុប្បន្នមានកសិដ្ឋានលើផ្ទៃដីទំហំប្រមាណជាង៧ហិកតា បានឲ្យដឹងថា មកទល់នឹងពេលនេះ លោកបានប្រើជីវិតនៅក្នុងវិស័យកសិកម្មអស់រយៈពេល២០ឆ្នាំកន្លងមកហើយ។ លោកថា ឆ្នាំ២០១៩កន្លងទៅ គឺជាឆ្នាំមោទនភាព ដែលមុខរបបអាជីពជាកសិករ កំពុងបោះជំហានទៅមុខ។ ឆ្នាំ២០២០ ជំងឺកូវីត១៩ ពុំបង្កហានិភ័យខ្លាំង ដល់របរកសិកម្មរបស់លោកឡើយ បន្ថែមពីលើនេះ កម្មវិធី អាស្ប៉ាយ (ASPIRE) កាន់តែធ្វើឲ្យកសិដ្ឋានរបស់លោក មានភាពរីកចម្រើនបន្ថែមទៀត។

អត្ថបទ និងរូបភាព៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: ASPIRE
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ គៀងគរថវិកាជំរុញគ្រួសារក្រីក្រ ក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប ចិញ្ចឹមសត្វនិងដាំដុះដំណាំ ក្នុងវិបត្តិជំងឺកូវីដ១៩

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ គៀងគរថវិកាជំរុញគ្រួសារក្រីក្រ ក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប ចិញ្ចឹមសត្វនិងដាំដុះដំណាំ ក្នុងវិបត្តិជំងឺកូវីដ១៩

អ្នកជំនាញសម្អាតសំរាមលើផ្ទៃទឹក បង្ហាញការតាំងចិត្តខ្ពស់ ដើម្បីសម្អាតសំរាម និងរុក្ខជាតិទឹក ចេញពីស្ទឹងសៀមរាប

អ្នកជំនាញសម្អាតសំរាមលើផ្ទៃទឹក បង្ហាញការតាំងចិត្តខ្ពស់ ដើម្បីសម្អាតសំរាម និងរុក្ខជាតិទឹក ចេញពីស្ទឹងសៀមរាប

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី សម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី សម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.