Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី សម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត

ដោយ Pothe Thun
23/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី សម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ក្នុងកិច្ចសហការ រវាងក្រសួងព័ត៌មាន និងអង្គការ យូណេស្កូ ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនៅព្រឹកថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២០ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ក្រោម អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក សាដា យូម៉ា អេឡេន (Sardar Umar Alan) តំណាង អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ យូណេស្កូ ប្រចាំកម្ពុជា និង លោក មេកណើស សេមមិនសិន (Magnus Saemundsson) លេខាទីមួយ នៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។

សៀវភៅនេះ ជាមេរៀនសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារ ព័ត៌មាន”ជូនដល់អ្នកសារព័ត៌មាននិងអ្នកអប់រំផ្នែកវិជ្ជាជីវៈសារព័ត៌មាននៅប្រទេសកម្ពុជាដែលជាមធ្យោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
នៅក្នុងឱកាសនោះ លោក សាដា យូម៉ា អេឡេន (Sardar Umar Alan) តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បានគួសបញ្ជាក់ថាសៀវភៅនេះគឺជាឯកសារដែលផ្តល់ធនធានផ្នែកចំណេះដឹងដ៏ជឿនលឿន និង ទំនើបចុងក្រោយបង្អស់។ការបោះពុម្ព ផ្សាយនេះគឺជាផ្នែកមួយនៃ «គំនិតផ្តួចផ្តើមជា សកល សម្រាប់ឧត្តមភាព ក្នុងវិស័យអប់រំវិជ្ជាជីវៈ សារព័ត៌មាន»ដែលជាការផ្តោតលើ កម្មវិធី អន្តរជាតិរបស់ អង្គការ យូណេស្កូ សម្រាប់អភិវឌ្ឍន៍វិស័យសារគមនាគមន៍។ គំនិតផ្តួចផ្តើម នេះ មានគោលបំណង ផ្សារភ្ជាប់ការបង្រៀន ជាមួយការអនុវត្ត និងការស្រាវជ្រាវ ផ្នែកវិជ្ជាជីវៈ សារព័ត៌មាន ពីទស្សនៈជាសកល ដោយរួមបញ្ចូលការចែករំលែកគំរូល្អនៅថ្នាក់អន្តរជាតិ។

លោក មេកណើស សេមមិនសិន (Magnus Saemundsson) លេខាទីមួយ នៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ក៏បាន បង្ហាញនូវចំណាប់អារម្មណ៏ ទាក់ទងសៀវភៅនេះ ដែលមានសារសំខាន់សម្រាប់សេរីភាព សារព័ត៌មាន នៅកម្ពុជា ។ កម្មវិធីសិក្សាគំរូនេះផ្តល់នូវគោលការណ៍ណែនាំ ទ្រឹស្តី និងបរិបទ សម្រាប់អ្នកសារព័ត៌មាន និងអ្នកអប់រំផ្នែកវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងនិស្សិត ក្នុងការអនុវត្ត កិច្ចការសារ ព័ត៌មានដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ ដែលបម្រើ ជាជម្រើសមួយដែលមាន តម្លៃខ្ពស់និង គួរឱ្យទុកចិត្ត ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិតនិងព័ត៌មានខុស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងការរីករាយ ចំពោះអង្គការ យូណេស្កូ ដែលបានធ្វើការបកប្រែសៀវភៅនេះ ជាភាសាខ្មែរ ក្រោមការជួយពីរដ្ឋាភិបាលនៃប្រទេសស៊ុយអ៊ែត ដោយបាន បោះពុម្ពជាសៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ដែល ផ្តល់សារះសំខាន់សម្រាប់សារណះជន និងអ្នកសារព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ទាមទារឲ្យមាន ចូលរួមសហការ គ្នា ទាំងរដ្ឋ ឯកជន សមាគមអ្នកសារព័ត៌មាន ទើបអាចធ្វើឲ្យមានលក្ខណះកាន់តែល្អ ប្រសើរ ហើយត្រូវធ្វើអ្វីមួយ កុំដាក់ជាស្វ័យប្រវត្តិ នៅពេលដែលមានគេលើកជាព័ត៌មាន មួយមក ដែលហាក់បីដូចជាអវិជ្ជមាន តែជាស្វ័យប្រវត្តិ ចោទគេថាប្រឆាំង ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ ពីភាពខុសគ្នា រវាងដំណឹងគឺជាផ្នែកមួយ តែព័ត៌មានជាចង្កោមនៃដំណឹង តែបើដំណឹង ក្លែងក្លាយកាន់តែច្រើនទៅៗ វាប្រែទៅជាព័ត៌មាន មួយ ហើយដំណឹងនឹងក្លាយទៅជាចរន្តមួយ ដែលបង្កការមិនទុកចិត្ត បង្កភាពចលាចល ជ្រួលច្របល់ នៅក្នុងសង្គម។ ជាក់ស្តែងក្នុងពេល ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីត ១៩ មានការផ្សព្វផ្សាយនៅប្រទេសខ្លះ ថាជំងឺនេះ ជារឿងធម្មតា តែចុងក្រោយមានអ្នកស្លាប់ដោយសារជំងឺនេះ នៅទូទាំងពិភពលោក រាប់លាន នាក់ ហើយសម្រាប់ប្រទេសដែលមានការជឿជាក់ និងមានព័ត៌មានពិត មានវិធានការ ការពារ ច្បាស់លាស់ មិនមានអ្នកស្លាប់ ឬស្លាប់តិចទូចតែប៉ុណ្ណោះ។ ដូច្នេះព័ត៌មានក្លែងក្លាយ វាបាន ធ្វើឲ្យប៉ះពាល់ ខ្លាំងមិនមែនត្រឹមតែ នយោបាយ នោះទេ វាប៉ះពាល់ដល់សេដ្ឋកិច្ច និងគ្រប់ជីវភាពក្នុងសង្គម ។ ដូច្នេះសម្រាប់សៀវភៅនេះ គឺមានសារសំខាន់ដល់សាធារណះជន និង អ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឲ្យកាន់តែមានប្រសិទ្ធភាព ហើយសម្រាប់ក្រសួង ព័ត៌មាន មិនបានយល់ស្របទៅនិងគំនិត ដែលចង់ឲ្យបង្កើតច្បាប់ ប្រឆាំងព័ត៌មានក្លែងក្លាយនោះទេ ព្រោះការធ្វើច្បាប់នេះ វាពិបាកក្នុងការកំណត់ណាស់ ហើយ មិនបាន ការពារផលប្រយោជន៏រួមនោះទេ តែវាអាចការពារផលប្រយោជន៏បុគ្គល ហើយអាច ក្លាយទៅ ជាការរំលោភសិទ្ធិក្នុងការបញ្ចេញមតិ ទៅវិញ។

 

Tags: សៀវភៅវិជ្ជាជីវៈសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងស្រុកចំនួន២

អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងស្រុកចំនួន២

អភិបាលរងខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងស្រុកអង្គរជុំ

អភិបាលរងខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងស្រុកអង្គរជុំ

ការប្រគួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមគ្រុឌ និងក្រុមគ្រុឌរាជក្នុងខេត្តសៀមរាប 

ការប្រគួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមគ្រុឌ និងក្រុមគ្រុឌរាជក្នុងខេត្តសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.