Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងស្រុកអង្គរជុំ

ដោយ Pothe Thun
24/07/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
78
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត និង អង្គការដៃគូ ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាបត់ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ បន្ទាប់ពីពួកគាត់ទើបត្រឡប់មកពីក្រៅប្រទេស ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រី យូ សុភា បានបញ្ជាក់ថា បើទោះបីនៅកម្ពុជាយើង ពុំមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនដូចប្រទេសនានាក្នុងពិភពលោក និង ពុំមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក៏ដោយ ក៏យើងទាំងអស់គ្នា មិនត្រូវបន្ថូរបន្ថយ ឬធ្វេសប្រហែសឡើង ដោយត្រូវចូលរួមសហការគ្នាទប់ស្កាត់ និង ការការពារ ជាពិសេសការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនូវជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំងឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ខណៈបច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងទូទាំងពិភពលោក មិនទាន់មានសញ្ញាណាមួយដែលថមថយឡើយ ដូច្នេះក្នុងនាមឯកឧត្តមអភិបាលខេត្តសៀមរាប សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងទូទាំងខេត្ត ដូច្នេះសូមបងប្អូនទាំងអស់មេត្តាយោគយល់ ហើយត្រូវយល់ថា នេះមិនមែនជាការឃុំខ្លួននោះទេ គោលបំណងតែមួយគត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពជាយើង ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និង សហគមន៍របស់យើង គ្មានជំងឺកូវីដ១៩ ។

លោកស្រីអភិបាលរងខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពជាបាននឹងកំពុងឧបត្ថម្ភជាថវិកា ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារជំងឺកូវីដ១៩ តាមរយៈប័ណ្ណសមធម៌ ហើយចំពោះបងប្អូនដែលនៅទីនេះយល់ថា ខ្លួនពិតជាខ្វះខាតប្រាកដមែននេះ សូមប្រាប់ទៅអាជ្ញាធរឃុំ ដើម្បីធ្វើការសម្ភាសន៍ ប៉ុន្តែបើបងប្អូនមិនបានប៉ះពាល់ជីវភាពខ្លាំងទេនោះ ពេលត្រឡប់ទៅមូលដ្ឋានវិញ គួរតែគិតគូឡើងវិញពីការប្រកបមុខរបរបន្ថែមដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ដូចជាការចិញ្ចឹមសត្វ និង ការដាំដំណាំបន្លែផ្សេងៗ ហើយកុំព្យាយាមចេញទៅរកការងារនៅក្រៅប្រទេសដោយប្រថុយប្រថានទៀត ព្រោះថា ដោយសារបញ្ហាជំងឺកូវីដ១៩នេះ គ្រប់ប្រទេសទាំងអស់ បានបិទការធ្វើចរាចរណ៍តាមព្រំដែនហើយ ហើយកុំចាញ់បោកមេខ្យល់ទៀត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង ការពារការឆ្លងរាលដាលនូវជំងឺកូវីដ១៩ ដោយត្រូវថែរក្សាសុខភាព និង រក្សាអនាម័យរបស់ខ្លួនឲ្យបានជាប្រចាំ ដូចជាការដៃនឹង សាប៊ូ , អាល់កុល ឬ ជែល និង ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងគ្រប់គ្នា ទាំងក្នុងពេលជួបប្រាស្រ័យជាមួយមនុស្សគ្រប់គ្នា និង ធ្វើដំណើរតាមទីសាធារណៈ ពិសេសត្រូវរក្សាឲ្យបាននូវគម្លាតសុវត្ថិភាព ។

ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា បានជូននូវអំណោយដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ជាគ្រឿងឧបភោគបរិភោគ ក្នុងម្នាក់មួយកញ្ចប់ មានចំនួន ១៣មុខ រួមមាន ៖ ច្រាសដុសធ្មេញ , ថ្នាំដុសធ្មេញ , សាប៊ូលុច្ស , សាប៊ូកក់សក់Clear , សាប៊ូម្សៅ (Lix Lemon) , កន្ទេល , មុង ភួយ , អាវយឺត , ខោខ្លី , កន្សែងពោះគោ , ស្បែកជើងផ្ទាត់ និង សំឡីអនាម័យផងដែរ ដែលជាអំណោយរបស់អង្គការ IOM ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រគួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមគ្រុឌ និងក្រុមគ្រុឌរាជក្នុងខេត្តសៀមរាប 

ការប្រគួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមគ្រុឌ និងក្រុមគ្រុឌរាជក្នុងខេត្តសៀមរាប 

កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី០១ និង លើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី០២ ឆ្នាំ២០២០ លើវិស័យផ្សព្វផ្សាយព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី០១ និង លើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី០២ ឆ្នាំ២០២០ លើវិស័យផ្សព្វផ្សាយព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តសៀមរាប

មន្រ្តីជំនាញអភិរក្សព្រៃឈើ អះអាងថា៖ អនុផលព្រៃឈើ វានឹងប្រាកដកើតឡើងយ៉ាងសម្បូណ៌បែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពល សម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា

មន្រ្តីជំនាញអភិរក្សព្រៃឈើ អះអាងថា៖ អនុផលព្រៃឈើ វានឹងប្រាកដកើតឡើងយ៉ាងសម្បូណ៌បែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពល សម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.