Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

មន្រ្តីជំនាញអភិរក្សព្រៃឈើ អះអាងថា៖ អនុផលព្រៃឈើ វានឹងប្រាកដកើតឡើងយ៉ាងសម្បូណ៌បែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពល សម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា

ដោយ Pothe Thun
25/07/2020
នៅក្នុង ព័ត៌មានជាតិ
មន្រ្តីជំនាញអភិរក្សព្រៃឈើ អះអាងថា៖ អនុផលព្រៃឈើ វានឹងប្រាកដកើតឡើងយ៉ាងសម្បូណ៌បែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពល សម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ អនុផលព្រៃឈើនៅក្នុងតំបន់ព្រៃពូជក្រញូងកន្ទួតខ្នារក្រៅ ក្នុងដែនភូមិសាស្រ្តស្រុកស្វាយលើ និងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប នៅក្នុងខែកក្កដានេះ បាននិងកំពុងបង្ហាញផលផ្សិតក្ងោក ផ្សិតទន្សោង និងមានផ្សិតកញ្ចូផងដែរ ហើយប្រភេទផ្សិតទាំងនេះ និងបន្តឲ្យផល រហូតដល់ចុងខែសីហាខាងមុខ បន្ទាប់ពីក្នុងតំបន់ព្រៃមួយនេះ កាលពីក្នុងមេសាកន្លងមក និងក្នុងពេលធ្លាក់ភ្ញៀងដំបូង បានផ្តល់ផលផ្សិតប៉ក់ និងការលូតលាស់ស្លឹកព្រិចប្រភេទបន្លែព្រៃ សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ បានអាស្រ័យផល តាមរដូវកាលជារៀងរាល់ឆ្នាំ ។

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឲ្យដឹងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងពេលដែលលោកកំពុងស្ថិតនៅជាមួយក្រុមប្រជាពលរដ្ឋ ប្រមាណជា៣០នាក់ កំពុងដកផ្សិតទាំងនោះ។ លោកបានបញ្ចាក់ឲ្យដឹងដែរថា ដោយសារតែតំបន់នេះជាតំបន់ព្រៃត្រូវការពារ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចូលមកប្រមូលផលផ្សិតទាំងនេះ គឺត្រូវទទួលបានការអនុញ្ញាតិត្រឹមត្រូវ និងត្រូវទទួលបាននូវការការពារសុវត្ថិភាពពីក្រុមឆ្មាំការពារព្រៃផងដែរ។ លោកថា កិច្ចការអភិរក្សនិងថែរក្សាព្រៃឈើ វាច្បាស់ណាស់ អនុផលព្រៃឈើដ៏សម្បូណ៌បែប វានឹងប្រាកដកើតឡើង។

ប្រជាពលរដ្ឋដែលបានចូលមកប្រមូលផលផ្សិតនៅក្នុងព្រៃនោះ ពួកគេក្នុងម្នាក់ៗ អាចដកផ្សិតបានពី៥ ដល់ ១០គីឡូក្រាមតាមស្ថានភាពជាក់ស្តែង ព្រោះការប្រទះឃើញផ្សិតនៅក្នុងព្រៃនេះ វាផ្អែកទៅលើរបបទឹកភ្លៀងផងដែរ។ ពួកគាត់និយាយមិនខុសគ្នាទេថា៖ បើសិនជារកផ្សិតបានតិចគឺទុកសម្រាប់ហូបក្នុងគ្រួសារ ហើយបើរកបានច្រើន គឺទុកសម្រាប់ហូបខ្លះនិងសម្រាប់លក់ខ្លះ។ ការនិយាយឲ្យដឹងយ៉ាងដូច្នេះ គឺចង់បង្ហាញក្នុងន័យថា វាពុំមែនដោយសារតែភាពក្រីក្របង្ខំឲ្យពួកគាត់មកបេះផ្សិតនោះទេ តែជាប្រពៃណីប្រចាំរដូវ ដែលពួកគាត់ត្រូវចូលមកប្រមូលផលនៅក្នុងព្រៃនេះ។ យ៉ាងណាក៏ដោយ អនុផលព្រៃឈើបានជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ ហើយពួកគាត់ក៏ទទួលស្គាល់ដែរថា មិនបំផ្លាញព្រៃឈើ ទើបទទួលផលយ៉ាងដូច្នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ជាក់ដែរថា តំបន់ព្រៃពូជក្រញូងនេះ មានទំហំ ១ ៨៨៨ហិចតា មិនត្រឹមតែជាចំការឈើពូជក្រញូង ដ៏មានគុណភាពនិងធំជាងគេក្នុងប្រទេសកម្ពុជានោះទេ តែដោយសារដ៏មានសក្តានុពលចម្រុះនោះ តំបន់នេះកំពុងធ្វើដំណើរក្នុងគំរោងដ៏ធំមួយ ឆ្ពោះទៅរកគោលដៅទេសចរណ៍លំហែរធម្មជាតិ សម្រាប់អនាគត៕

អត្ថបទ៖ ងិន គឹមឡេង

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនជាតិវៀតណាម ៣០នាក់ លួចស្នាក់នៅខុសច្បាប់ ទៅរាជធានីភ្នំពេញ

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនជាតិវៀតណាម ៣០នាក់ លួចស្នាក់នៅខុសច្បាប់ ទៅរាជធានីភ្នំពេញ

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ កំពុងរៀបចំតម្លើង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ កំពុងរៀបចំតម្លើង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ព្រឹត្តិការណ៍ជិះកង់រៃអង្គាសសប្បុរសធម៌ ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យមួយចំនួន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ ក្នុងវិបត្ដិជំងឺកូវីដ- ១៩ នៅខេត្តសៀមរាប

ព្រឹត្តិការណ៍ជិះកង់រៃអង្គាសសប្បុរសធម៌ ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យមួយចំនួន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ ក្នុងវិបត្ដិជំងឺកូវីដ- ១៩ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.