Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រឹត្តិការណ៍ជិះកង់រៃអង្គាសសប្បុរសធម៌ ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យមួយចំនួន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ ក្នុងវិបត្ដិជំងឺកូវីដ- ១៩ នៅខេត្តសៀមរាប

ដោយ Pothe Thun
27/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា៖ ដើម្បីរួមចំណែក ដោះស្រាយក្តីកង្វល់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមកង្វះខាតថវិកា ព្រមទាំងដោយមានកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប សាខាកាកបាទក្រហមកម្ពុជាខេត្ត មានគម្រោងរួចហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ខាងមុខ នឹងមានរៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសរកមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យកុមារក្នុងខេត្តសៀមរាប ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ ក្នុងដំណាក់កាលមានវិបត្តិជំងឺកូវីដ-១៩។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកជំទាវ អញ្ជើញទៅប្រគល់គ្រែចំនួន ៦៩គ្រែ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០ ។

លោកជំទាវ ទាងអេង-ទៀសីហា មានប្រសាសន៍ទៀតថា ចាប់ពីថ្ងៃទី១៧ ដល់២១ ខែកក្កដា ជាថ្ងៃឈប់សម្រាកមានរយ:ពេលច្រើនថ្ងៃ គឺរហូតដល់ទៅ ៩ថ្ងៃ ក្នុងនោះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាក ជំនួសថ្ងៃបុណ្យចូលឆ្នាំចំនួន ៥ថ្ងៃ និងការឈប់សម្រាកត្រូវនឹងថ្ងៃសៅរ៍ អាទិត្យចំនួន ៤ថ្ងៃទៀត។ ក្នុងរយ:ពេលនេះ អាជ្ញាធរខេត្តគ្រោងប្រជុំថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងក្រុង ស្រុក ដើម្បីរៀបចំព្រឹត្តិការណ៍មួយចំនួននៅក្នុងឱកាសថ្ងៃឈប់សម្រាកនេះ ក្នុងនោះក៏មានរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីរៃអង្គាសរកមូលនិធិសប្បុរសធម៌ផងដែរ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារ ដែលបានផ្តល់សេវាពិនិត្យព្យាបាលមិនគិតថ្លៃចំនួន២ គឺមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង ។

ក្នុងនោះដែរ លោកជំទាវអនុប្រធានគណ:កម្មាធិការសាខា សង្ឃឹមថា នឹងមានសប្បុរសជនជាច្រើនចូលរួម ដើម្បីសុខភាពកុមារកម្ពុជា ដែលយើងទាំងអស់អាចធ្វើបាន ។ គិតមកដល់ពេលនេះ មានក្រុមហ៊ុនឯកជនធំៗមួយចំនួនហើយ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ ហើយលោកជំទាវ ក៏បានអំពាវនាវបន្ថែមទៀតដែរ ដល់សប្បុរសជនមិនថានៅក្នុងខេត្ត ឬក្រៅខេត្តសៀមរាបនោះឡើយ សូមចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះ ឲ្យបានច្រើនបំផុត ដើម្បីទ្រទ្រង់សុខភាពកុមារកម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួររំលឹកថា មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវ័រ្មនទី៧ ជាមន្ទីរពេទ្យមនុស្សធម៌ ដោយផ្តល់សេវាពិនិត្យព្យាបាលជម្ងឺកុមារ ពិនិត្យស្រ្តីមានផ្ទៃពោះ និងផ្តល់សេវាសម្រាលកូន ដោយឥតគិតថ្លៃ ៕

អត្ថបទ និងរូបភាព: លោកងិន គីមឡេង
កែសម្រួលដោយ៖ លីវ សុខុន

Tags: ជិះកង់សប្បុរសធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងកិច្ចនារី អះអាងថាកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកមុខជំនួញរបស់ខ្លួន

រដ្ឋមន្រ្តីក្រសួងកិច្ចនារី អះអាងថាកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកមុខជំនួញរបស់ខ្លួន

អភិបាលស្រុកបន្ទាយស្រី អះអាងថានឹងធ្វើការដោះស្រាយបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកនេះដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ

អភិបាលស្រុកបន្ទាយស្រី អះអាងថានឹងធ្វើការដោះស្រាយបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកនេះដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ

នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ អំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ដែលបច្ចុប្បន្ន កំពុងចាប់ផ្តើមរីកស្រស់បំព្រង នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង

នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ អំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ដែលបច្ចុប្បន្ន កំពុងចាប់ផ្តើមរីកស្រស់បំព្រង នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.