Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី០១ និង លើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី០២ ឆ្នាំ២០២០ លើវិស័យផ្សព្វផ្សាយព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តសៀមរាប

ដោយ Pothe Thun
25/07/2020
នៅក្នុង ព័ត៌មានជាតិទូទៅ
កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី០១ និង លើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី០២ ឆ្នាំ២០២០ លើវិស័យផ្សព្វផ្សាយព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តសៀមរាប
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅ សាលប្រជុំមន្ទីរព័ត៌មានខេត្តសៀមរាប មានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆមាសទី០១ និង លើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី០២ ឆ្នាំ២០២០ របស់មន្ទីរព័ត៌មានខេត្ត ក្រោមការដឹកនាំរបស់លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យចំណុះមន្ទីរ និង មន្ត្រីសំខាន់ៗមួយចំនួនទៀត ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មានប្រសាសន៍ថា តាមពិតទៅថ្ងៃនេះជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ ប៉ុន្តែដោយសារមន្ត្រីយើងទាំងអស់សុទ្ធតែមានកិច្ចការមមាញឹកខ្លាំងក្នុងការអនុវត្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនលើវិស័យព័ត៌មាន ទាំងផ្នែកវិទ្យុ និង ទូរទស្សន៍ ជាពិសេសក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ ដូច្នេះមានតែថ្ងៃឈប់សម្រាកទេ ដែលមន្ត្រីយើងមានពេលវេលាអាចជួបជុំគ្នាបាន ដើម្បីប្រជុំពិភាក្សាគ្នា ឆ្លុះបញ្ចាំងលើចំណុចលទ្ធផលដែលសម្រេចបាន និង ចំណុចអសកម្មទាំងឡាយក្នុងឆមាសទី០១ សម្រាប់ដកស្រង់ជាបទពិសោធន៍យកទៅអនុវត្តបន្តនៅឆមាសទី០២ ឲ្យកាន់តែល្អប្រសើរ និង មានប្រសិទ្ធភាពថែមទៀត ។

លោក លីវ សុខុន មានប្រសាសន៍ទៀតថា ផ្អែកតាមរបាយការណ៍ប្រចាំឆមាសទី០១ ឆ្នាំ២០២០នេះ យើងសម្គាល់បានថា មន្ត្រីយើងទាំងអស់បានខិតខំប្រឹងប្រែងក្នុងការចុះយកព័ត៌មាន ការសរសេរនិងផលិតព័ត៌មាន និង ការផ្សព្វផ្សាយព័ត៌មាន ដោយទទួលបានលទ្ធផលល្អប្រសើរ បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ ដែលអាជ្ញាធរខេត្ត ក៏ដូចជាអង្គភាពនានាក្នុងខេត្ត បន្ថយសកម្មភាពរបស់ខ្លួនក៏ដោយ ក៏ធ្វើឲ្យតួលេខនៃការផ្សាយព័ត៌មានរបស់យើង នៅតែមានចំនួនច្រើនដដែល ជាពិសេសជុំវិញការផ្សព្វផ្សាយអំពីការបង្ការ ការការពារ និង ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍របស់យើង ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

លោកប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ទោះជាយ៉ាងនេះក្ដី ជាគោលការណ៍ និង ជាផែនការរបស់មន្ទីរលើវិស័យផ្សព្វផ្សាយព័ត៌មាននោះ បើផ្អែកតាមសកម្មភាពការងារកន្លងមកនេះ នៅមិនទាន់ឆ្លើយតបបានតាមតម្រូវការដែលមន្ទីរចង់បាននោះទេ ដូច្នេះដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់មន្ទីរ សូមឲ្យមន្ត្រីទាំងអស់បង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀត ដូចជាការស្វែងរកព័ត៌មាន និង ការផលិតព័ត៌មានដែលខ្លឹមសារល្អ មានតម្លៃ និង មានប្រយោជន៍សម្រាប់អ្នកមើលនិងអ្នកស្តាប់របស់យើង ស្របទៅនឹងគោលការណ៍ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានបំផុសឲ្យប្រជាពលរដ្ឋងាកមកប្រកបមុខរបរក្នុងស្រុកវិញ ដូចជាបង្កើនការចិញ្ចឹមសត្វ ការងារបង្កបង្កើនផលស្រូវ និង ការដាំដំណាំរួមផ្សំគ្រប់ប្រភេទ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងទូទាំងពិភពលោក ៕

#មន្ទីរព័ត៌មានខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជំនាញអភិរក្សព្រៃឈើ អះអាងថា៖ អនុផលព្រៃឈើ វានឹងប្រាកដកើតឡើងយ៉ាងសម្បូណ៌បែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពល សម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា

មន្រ្តីជំនាញអភិរក្សព្រៃឈើ អះអាងថា៖ អនុផលព្រៃឈើ វានឹងប្រាកដកើតឡើងយ៉ាងសម្បូណ៌បែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពល សម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនជាតិវៀតណាម ៣០នាក់ លួចស្នាក់នៅខុសច្បាប់ ទៅរាជធានីភ្នំពេញ

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនជាតិវៀតណាម ៣០នាក់ លួចស្នាក់នៅខុសច្បាប់ ទៅរាជធានីភ្នំពេញ

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ កំពុងរៀបចំតម្លើង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ កំពុងរៀបចំតម្លើង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.