Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ គៀងគរថវិកាជំរុញគ្រួសារក្រីក្រ ក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប ចិញ្ចឹមសត្វនិងដាំដុះដំណាំ ក្នុងវិបត្តិជំងឺកូវីដ១៩

ដោយ Pothe Thun
23/07/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌, សេដ្ឋកិច្ច និង កសិកម្ម
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ គ្រួសារក្រីក្រ ប្រភេទក្រ១ និងក្រ២ ចំនួន១០គ្រួសារ សម្រាប់ជំហានទី១ ក្នុងឃុំក្រឡាញ់ និងឃុំតាអាន ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានជ្រើសរើស ចូលក្នុងយុទ្ធនាការផ្តល់ទុន លើកកម្ពស់ជីវភាព តាមរយៈការចិញ្ចឹមកង្កែប និងដាំដុះឫស្សីទំពាំងផ្អែម។

យុទ្ធនាការលើកកម្ពស់ជីវភាព តាមរយៈវិស័យកសិកម្មនេះ ជាគំនិតផ្ដួចផ្ដើម ឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប ស្របតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃវិបត្តិកូវីដ១៩ និងចៀសវាងការធ្វើចំណាកស្រុកទៅធ្វើការដោយខុសច្បាប់ នៅបរទេស។

សម្រាប់ជំហានទី១នេះ គ្រួសារក្រីក្រ ប្រភេទក្រ១ និងក្រ២ ចំនួន១០គ្រួសារទទួលបានពូជកូនឫស្សីទំពាំងផ្អែមមួយចំនួន និង ថវិកាក្នុងមួយគ្រួសារ ចំនួន ៣៥៣,០០០រៀល ដើម្បីចំណាយថ្លៃទិញកូនកង្កែ ចំនួន ៥០០ក្បាល ការធ្វើទ្រុង និងថ្លៃចំណី ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម ជា ច័ន្ទបរិបូណ៌ និងសប្បុរសជន។ ចំពោះបច្ចេកទេសដាំដុះ និងចិញ្ចឹមកង្កែប ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់រដ្ឋបាលស្រុក អញ្ជើញយុវជនទទួលជ័យលាភី ចលនាប្រឡងប្រណាំងដាំដំណាំ និងចិញ្ចឹមសត្វកំដរឆ្នាំង ចំនួន២រូប ដើម្បីជួយដល់ប្រជាពលរដ្ឋទាំង១០គ្រួសារនោះ។ នៅពេលប្រមូលផល កង្កែប និងទំពាំងផ្អែម រដ្ឋបាលស្រុក នឹងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រកទីផ្សារជូនប្រជាពលរដ្ឋផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការឲ្យដឹងពីតំណាងរបស់ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកក្រឡាញ់ ប្រសិនបើយុទ្ធនាការលើកកម្ពស់ជីវភាព តាមរយៈវិស័យកសិកម្មនេះ ទទួលបានជោគជ័យ ឯកឧត្តមប្រធានក្រុមការងារ នឹងបន្តយុទ្ធនាការនេះ ដោយប្រមូលថវិកាពីសប្បុរសជនបន្ថែមទៀត ជួយដល់គ្រួសារក្រីក្រក្នុងស្រុកក្រឡាញ់។

សូមជម្រាបថា តាមសេចក្ដីរាយការណ៍របស លោកស្រីអភិបាលស្រុកក្រឡាញ់ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុកក្រឡាញ់មានគ្រួសារក្រីក្រ សរុប ១,៨១៨គ្រួសារ ក្នុងនោះ គ្រួសារក្រ១ ចំនួន ៤៦១គ្រួសារ និងគ្រួសារក្រ២ ១,៣៥៧គ្រួសារ។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: ​គ្រួសារ​ក្រីក្រ​ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញសម្អាតសំរាមលើផ្ទៃទឹក បង្ហាញការតាំងចិត្តខ្ពស់ ដើម្បីសម្អាតសំរាម និងរុក្ខជាតិទឹក ចេញពីស្ទឹងសៀមរាប

អ្នកជំនាញសម្អាតសំរាមលើផ្ទៃទឹក បង្ហាញការតាំងចិត្តខ្ពស់ ដើម្បីសម្អាតសំរាម និងរុក្ខជាតិទឹក ចេញពីស្ទឹងសៀមរាប

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី សម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី សម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត

អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងស្រុកចំនួន២

អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងស្រុកចំនួន២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.