ក្រុង៣របស់កម្ពុជាទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន
នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រុងចំនួន៣របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោម២១ប្រទេសនៃសមាជិកអាស៊ាន បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ ដែលបានរៀបចំនៅខេត្តព្រះសីហនុ និងជាទីកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។ ក្នុងនោះ ក៏មានក្រុងសៀមរាបផងដែរ ដែលអញ្ជើញទទួលជ័យលាភី ដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងក្រុង២ផ្សេងទៀត គឺក្រុងបាត់ដំបង និងក្រុងព្រះសីហនុ។ ...