ទីក្រុងម៉ាកាវបង្គាប់ឲ្យបិទទ្វារកាស៊ីណូទាំងអស់១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា
(ម៉ាកាវ)៖ កាស៊ីណូទាំងឡាយនៅក្រុងម៉ាកាវរបស់ចិន ដែលជាទីប្រជុំទៅដោយកាស៊ីណូធំជាងគេបំផុតលើលោក កំពុងត្រូវអាជ្ញាធរម៉ាកាវ ស្នើឲ្យបិទទ្វារជាបណ្តោះអាសន្នសិន ស្របពេលដែលប្រទេសចិនទាំងមូល កំពុងព្យាយាមគ្រប់គ្រងការរីករាលនៃវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី (2019-nCoV)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នារសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ សរុបមកទល់ឥឡូវ មានតែពីរលើកប៉ុណ្ណោះដែលម៉ាកាវបានសម្រេចជ្រើសរើសយកវិធានការធ្ងន់បែបនេះ។ លើកទីមួយគឺកាលពីឆ្នាំ២០១៨ នៅពេលព្យុះទីហ្វុងមួយបានបង្ខំឲ្យ ...