Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជនសម្រាប់ជួយសម្រាលជីវភាពពលរដ្ឋក្រីក្រក្នុងខេត្ត ក្នុងបរិបទកូវីដ-១៩

ដោយ Pothe Thun
18/10/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជនសម្រាប់ជួយសម្រាលជីវភាពពលរដ្ឋក្រីក្រក្នុងខេត្ត ក្នុងបរិបទកូវីដ-១៩
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះ លោកស្រី ទ្រី ដាណា សប្បុរសជនមកពីរាជធានីភ្នំពេញ បាននាំយកអំណោយជាអង្ករចំនួន ៥តោន , ត្រីខចំនួន ៣០កេស , មី ចំនួន៥០ កេស និង ទឹកសុទ្ធចំនួន ១០០កេស ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តទេសចរណ៍មួយនេះ ក្នុងគ្រាដែលពួកគាត់រងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ។

លោកស្រី ទ្រី ដាណា បានមានប្រសាសន៍ថា លោកស្រីមានចិត្តរំភើបនិងរីករាយក្រៃ លែង ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ជារដ្ឋបាលខេត្តសៀមរាប នៅក្នុងជួយដល់ពលរដ្ឋដែលងាយរងគ្រោះ ដែលពួកគាត់បានទទួលរងនូវផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយលោកស្រីរំពឹងថា ជំនួយបន្តិចបន្តួចទាំងនេះ នឹងជួយសម្រាលការលំបាករបស់រដ្ឋបាលខេត្តសៀមរាបបានខ្លះៗ នៅក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាការសកម្មភាពប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩ ។

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក ពិន ប្រាកដ បានថ្លែងនូវការអរគុណចំពោះលោកស្រី ទ្រី ដាណា ដែលបានផ្តល់នូវគ្រឿងបរិភោគទាំងនេះដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងគ្រាដ៏លំបាកនៃបរិបទកូវីដ-១៩ នេះ ដែលកាយវិការនេះ គឺជាវប្បធម៌នៃការចែករំលែក ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងក្នុងសហគមន៍នាពេលបច្ចុប្បន្ន ហើយអំណោយទាំងនេះរដ្ឋបាលខេត្តនឹងធ្វើការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតនៅតាមបណ្តាក្រុង ស្រុក ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពិន ប្រាកដ មានប្រសាសន៍ទៀតថារដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង សំខាន់បញ្ហាសុខមាលភាពសាធារណៈ និង ខិតខំប្រឹងប្រែង ពន្យល់ណែនាំអប់រំជារឿយៗ នូវវិធីសាស្ត្រនិងការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋ ប្រឆាំងបង្កាទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: រដ្ឋបាល​ខេត្ត​សៀមរាបលោកស្រី ទ្រី ដាណាអំណោយក្នុងវិបត្តិជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល អំណោយជាភេសជ្ជៈ និងម៉ាស់ មិនជ្រាបទឹក ពីក្រុមហ៊ុន B’lue Cambodia សម្រាប់ចែកជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មានប្រើប្រាស់ប្រចាំថ្ងៃ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួល អំណោយជាភេសជ្ជៈ និងម៉ាស់ មិនជ្រាបទឹក ពីក្រុមហ៊ុន B’lue Cambodia សម្រាប់ចែកជូនដល់មន្រ្តីរាជការ ក្រសួងព័ត៌មានប្រើប្រាស់ប្រចាំថ្ងៃ

សមយុទ្ធកងកម្លាំងអាកាសអន្តរជាតិចំនួន ៨ប្រទេស បានកំពុងចាប់ផ្តើមធ្វើក្នុងប្រទេសអ៊ីស្រាអែល

សមយុទ្ធកងកម្លាំងអាកាសអន្តរជាតិចំនួន ៨ប្រទេស បានកំពុងចាប់ផ្តើមធ្វើក្នុងប្រទេសអ៊ីស្រាអែល

អាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់ពីការអភិវឌ្ឍអាវុធរបស់ចិន ក្រោយមានរបាយការណ៍មួយថាចិនបានតេស្តមីស៊ីលល្បឿនលឿនជាងសំលេង

អាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់ពីការអភិវឌ្ឍអាវុធរបស់ចិន ក្រោយមានរបាយការណ៍មួយថាចិនបានតេស្តមីស៊ីលល្បឿនលឿនជាងសំលេង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.