សំណង់ខុសច្បាប់ចំនួន២កន្លែង ត្រូវបានក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តចុះរុះរើ និងកំម្ទេចចោល
កាលពីពេលកន្លងទៅថ្មីៗនេះ សំណង់ខុសច្បាប់ចំនួន២កន្លែង ដែលបានសាងសង់រំលោភបំពានទៅលើទីទួលបុរាណពីរកន្លែង ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ត្រូវបានក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ដោយមានការសហការ ពីសំណាក់អាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង និងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការរុះរើសម្រចជាស្ថាពរ ។ បើតាមការឲ្យដឹងពី លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា សំណង់ដែលបានរុះរើខាងលើ ...