Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បុគ្គល​ឆ្នើម​ក្នុង​កម្មវិធី​ទូរទស្សន៍​អន្តរជាតិ CNN Hero ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​រក្សា​ទុក​អាវុធ​ខុសច្បាប់​

ដោយ Pothe Thun
31/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
89
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​អាគី​រ៉ា ប្រធាន​អង្គការ​សារមន្ទីរ​មីន​កម្ពុជា រួម​និង​បុគ្គលិក ២​នាក់​ទៀត ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​៣០​ខែ​សីហា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​។​

​សារមន្ទីរ​មីន​កម្ពុជា គឺជា​អង្គការ ក្រៅ​រដ្ឋាភិបាល ហើយ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប តាមរយៈ​មន្ត្រី​ជំនាញ នៃ​អង្គការ​ស៊ីម៉ាក់ បានឲ្យដឹងថា នៅក្នុង​ទីតាំង​សារមន្ទីរ​មីន​នេះ កម្លាំង​ស៊ីម៉ាក់​បាន ដកហូត​បាន​៖
– គ្រាប់បែកដៃ​ចំនួន​៩​គ្រាប់
– មីន​៧២A ចំនួន​១៥​គ្រាប់
– គ្រាប់កាំភ្លើង​ខ្លី​ចំនួន​៣២៥​គ្រាប់
– ដង​គ្រាប់បេ​ចំនួន ១​ដើម
– ម្ជុល​ភ្លើង​មីន​៦៩ ចំនួន​៥​ដើម
– គ្រាប់កាំភ្លើង​ដៃ​ចំនួន​១០​គីឡូក្រាម
– កាំភ្លើង​ស្វ័យប្រវត្តិ​ឆេះ​ខូច​ចំនួន​៦​ដើម
– សំបក​គ្រាប់​មីន​ចំនួន ២​កេះ​ឈើ
– ខ្សែ​ឆេះ​ផ្ទុះ​ចំនួន​១​ខ្សែ
– កេះ​ឈើ​ដាក់​គ្រាប់បែក​ចំនួន​១ កេះ​
– ដែក​ដាក់​ខ្សែយឺត​ចំនួន​១
– ស្មាច់​ដាក់​គីប​ចរន្ត​ចំនួន​១​គ្រាប់​
– កាំភ្លើងខ្លី​K59 ចំនួន​៤២​ដើម
– គ្រាប់​គីប​ចរន្ត​ចំនួន​២៩០​ដើម
– និង​គីប​ធម្មតា​៣០០​ដើម​។

​លោក​វរសេនីយ៍ទោ ណុល រ៉ុង នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ថ្លែង​ឲ្យដឹង នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែ​សីហា​នេះ​ថា កំលាំង​សមត្ថកិច្ច បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​បីនាក់ កាលពី​ថ្ងៃ​ទី​២៩​ខែ​សីហា ឆ្នាំ​២០១៨ រួមមាន​ឈ្មោះ​៖
– ទីមួយ ឈ្មោះ អាគី​រ៉ា ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ តួនាទី​ជា​ប្រធាន​អង្គការ​សារមន្ទីរ​មីន​កម្ពុជា មាន​ទីលំនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប
– ទី​២ ឈ្មោះ អឿន​យ៉ុន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​តួនាទី​ជា​អនុប្រធាន​អង្គការ មាន​ទីលំនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប
– ទី​៣ ឈ្មោះ ហ៊ាញ សុគន្ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ តួនាទី​ជា​ប្រធាន​ប្រតិបត្តិ រស់នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។
​លោក​បន្តថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ហេតុការណ៍​ឆាបឆេះ​នៅក្នុង​សារមន្ទីរ​មីន​របស់​លោក​អាគី​រ៉ា នៅក្នុង​ស្រុក​បន្ទាយស្រី កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា​ឆ្នាំ​២០១៨ កន្លងទៅ​។ ក្រោយពេល​ប្រមូល​គ្រឿងផ្ទុះ​ទាំងអស់ មន្ត្រី​ជំនាញ​ស៊ីម៉ាក់ បាន​យក​អាវុធជាតិផ្ទុះ​ទាំងនោះ ទៅ​ទុក​កន្លែង​មាន​សុវត្ថិភាព និង​រងចាំ​ធ្វើការ​កម្ទេចចោល​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ក្មេងៗ​នៅក្នុង​អង្គការ មាន​ចំនួន​១៧​នាក់ ស្រី​៧​នាក់ ត្រូវបាន​មន្ទី​សង្គមកិច្ច​ខេត្ត​សៀមរាប យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​បន្ត នៅ​កន្លែង​មាន​សុវត្ថិភាព​។​

​សូមបញ្ជាក់​ថា លោក អាគី​រ៉ា គឺ​ជា​អតីត​បុគ្គល​ឆ្នើម​មួយរូប​ក្នុងចំណោម​បុគ្គល​ឆ្នើម​នៅលើ​ពិភពលោក​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​អន្តរជាតិ​មួយ ដែល​គេ​ហៅថា CNN Hero កាលពី​ឆ្នាំ​២០១០​។​

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាប​អាវុធ​ខុសច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិ​ព័​រណ៌​ទំនិញ​ចម្រុះ​របស់​ប្រទេស​ថៃ ដាក់តាំង​ផលិតផល នាំចូល​ពី​ប្រទេស​ថៃ​សុទ្ធសាធ ក្នុង​រយៈពេល​៤​ថ្ងៃ

ពិ​ព័​រណ៌​ទំនិញ​ចម្រុះ​របស់​ប្រទេស​ថៃ ដាក់តាំង​ផលិតផល នាំចូល​ពី​ប្រទេស​ថៃ​សុទ្ធសាធ ក្នុង​រយៈពេល​៤​ថ្ងៃ

រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា អះអាងថា ឥណ្ឌា​នៅតែ​បន្ត​គាំទ្រ ដល់​កម្ពុជា គ្រប់​កាលៈទេសៈ​

រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា អះអាងថា ឥណ្ឌា​នៅតែ​បន្ត​គាំទ្រ ដល់​កម្ពុជា គ្រប់​កាលៈទេសៈ​

ជនសង្ស័យ​៤​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ក្នុង​ភូមិ​តាវៀន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ខុសច្បាប់​

ជនសង្ស័យ​៤​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ក្នុង​ភូមិ​តាវៀន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ខុសច្បាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.