Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា អះអាងថា ឥណ្ឌា​នៅតែ​បន្ត​គាំទ្រ ដល់​កម្ពុជា គ្រប់​កាលៈទេសៈ​

ដោយ Pothe Thun
31/08/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា ជួយ​ជួសជុល​ប្រាសាទ​បុរាណ​ខ្មែរ និង​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួងការបរទេស​កម្ពុ​ជា និង​ឥណ្ឌា​។​

​នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែ​សីហា​ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ជួប ទទួល​សម្តែង​ការគួរសម ស្វាគមន៍ លោកជំទាវ ស៊ុស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​លោកជំទាវ​ម៉ា​នី កា​ជេន ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​លាង​សាយ​ភោជន៍ រួមគ្នា​នៅ​សណ្ឋាគារ​សូហ្វីតែ​ល ខេត្តសៀមរាប​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបង្ហាញ​ថា​៖ ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា របស់​លោកជំទាវ​ស៊ុស​ម៉ា ស្វា​រ៉ា​ច ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣០​ខែ​សីហា​ឆ្នាំ​២០១៨ ជា​ដំណើ​ទស្សនកិច្ច​ផ្លូវការ តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ទំនាក់ទំនង​ជា​មិត្តភាព និង​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត​។​
ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បង្ហាញ​ទៀតថា​៖​រដ្ឋមន្ត្រីការបរទេស​ទាំងពី​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ពីរ​៖
– ទី​១៖​កិច្ចព្រមព្រៀង​ស្តីពី​ការ​អភិរក្ស​និង​ជួសជុល​ប្រាសាទព្រះវិហារ
– ទី​២៖​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​វិទ្យាស្ថាន​កិច្ចការបរទេស នៃ​ក្រសួង​ការបរទេស​ឥណ្ឌា​នៅក្នុង​ទឹកដី​អង្គរ​ខេត្តសៀមរាប​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងជំនួប​នោះ ឯកឧត្តម ឃឹម ប៊ុន​សុង បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង ប្រជាជន​នៃ​សាធារណរដ្ឋ​ឥណ្ឌា ដែល​តែងតែ​ចូលរួម​ផ្តល់​ជំនួយ ក្នុង​ការស្តារ និង អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ឱ្យ​មាន​ការ រីកចម្រើន​ល់​គ្រប់​វិស័យ និង បាន​គាំទ្រ​នយោបាយ ការទូត ចំពោះ​ឯករាជ្យ សន្តិភាព អធិបតេយ្យភាព​ជាតិ និង ការ បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា លើ​គ្រប់​កាលៈទេសៈ​។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​ឥណ្ឌា ក៏​បាន​ជួយ​ឧបត្ថម្ភ​លើ​ដំណើរការ នៃ​សាលាក្តី​ខ្មែរក្រហម និង​ជួយ​គាំទ្រ ជ្រោមជ្រែង ក្នុង​ការងារ​ជួសជុល​ប្រាង្គ​ប្រាសាទ​នៅ​ខេត្ត​សៀមរាប​ផងដែរ​។​

(​តាមរយៈ​អ្នកបកប្រែ​) លោកជំទាវ ស៊ុស​ម៉ា ស្វា​រ៉ា​ច មានប្រសាសន៍ថា ការបោះឆ្នោត​នៅ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ ពិតជា​បាន​ដំណើរការ​ទៅ​ដោយ​រលូន ព្រោះ​យើង​បាន​តាមដាន​ការបោះឆ្នោត​នេះ ដោយ​យកចិត្តទុកដាក់ តាមរយៈ​អ្នកសង្កេតការណ៍ ដែល​បាន​ចាត់​បញ្ជូន​មក​កម្ពុជា ជា​លទ្ឋផល​ប្រជាពលរដ្ឋ​កម្ពុជា ទៅ​ចូលរួម​បោះឆ្នោត​មាន​ចំនួន​ជាង​៨៣%​។​

​លោកជំទាវ រដ្ឋមន្ត្រី បាន​សម្ដែង ការអបអរសាទរ ដល់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ជាតិ ដោយ​មាន​ការចូលរួម ពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ បង្ហាញឱ្យឃើញថា កម្ពុជា​ពិតជា​មាន​លទ្ឋិប្រជាធិបតេយ្យ​ពិត​ប្រាកដ និង បង្ហាញ​ពី​លទ្ឋផល​ផ្លែផ្កា នៃ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស ដែល​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ និង​ជ្រើសរើស​យក​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាបជួសជុល​ប្រាសាទ​បុរាណ​ខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​៤​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ក្នុង​ភូមិ​តាវៀន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ខុសច្បាប់​

ជនសង្ស័យ​៤​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ក្នុង​ភូមិ​តាវៀន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ខុសច្បាប់​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពី ថ្ងៃទី០៣ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពី ថ្ងៃទី០៣ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.