Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ពិ​ព័​រណ៌​ទំនិញ​ចម្រុះ​របស់​ប្រទេស​ថៃ ដាក់តាំង​ផលិតផល នាំចូល​ពី​ប្រទេស​ថៃ​សុទ្ធសាធ ក្នុង​រយៈពេល​៤​ថ្ងៃ

ដោយ Pothe Thun
31/08/2018
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​

​ពិ​ព័​រណ៌​ទំនិញ​ចម្រុះ​របស់​ប្រទេស​ថៃ មាន​ការគាំទ្រ​ដោយ ក្រសួង​ពាណិជ្ជកម្ម​ថៃ តាមរយៈ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្ដរជាតិ បាន​សម្ពោធ និង​មាន​ក្រុមហ៊ុន​ថៃ​ចូលរួម​សរុប​ទាំងអស់​មាន ៦៨​ក្រុមហ៊ុន​។​

​ពិ​ព័​រណ៏ពាណិជ្ជក​ម្ម​ថៃ​២០១៨ នេះ​មាន​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​បរិវេណ​ផ្សារ ផាម​ខន់​ធឺ​ន័រ ផ្លូវ​៦០​ម៉ែត្រ ខេត្តសៀមរាប​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

​មានប្រសាសន៍ ក្នុង​ពិធី​សម្ពោធ នៅ​ល្ងាច​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​លើកឡើង​ថា​៖ ការបើក​សម្ភោ​ធ​ពិ​ព័​រណ៏​ថៃ​នេះ គឺ ជា​ព្រឹត្តិការណ៏​មួយ​ដែល​បង្ហាញ​ពី​ការចូលរួម​សាមគ្គី ចំណង​មេត្រីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុងនាម​ជា​បងប្អូន​រួម​ក្នុង​តំបន់​អាស៊ាន​តែមួយ និង​រួម​ភព​ផែនដី​ជាមួយ​គ្នា​ផងដែរ​។

​លោក បាន​បន្តទៀតថា​៖ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៧​កន្លងមកនេះ ចំពោះ​ភ្ញៀវ​ទេសចរណ៏​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូល​មក​ទស្សនា​ក្នុង​ខេត្តសៀមរាប មាន​ចំនួន ៥.៥៤៣.៤៣៤ (​ប្រាំ​លាន​ហាសិប​បួន​ម៉ឺន​បី​ពាន់​បួន​រយ​សាមសិប​បួន​) នាក់ មាន​ការកើនឡើង ៩.៩៣% បើ​ប្រៀបធៀប​ទៅ​នឹង​រយ​:​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧​។ តាមរយ​:​កំណើន​នៃ​ភ្ញៀវទេសចរណ៏​ទាំងនេះ យើង​បាន​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​ជាង ២០​ម៉ឺន​នាក់ ដោយ​ក្នង​នោះ​បាន​ផ្តល់​ការងារ​ផ្ទាល់​ចំនួន ៥​ម៉ឺន​នាក់ នឹង​ដោយ​ប្រយោល​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ នាពេល​បច្ចុប្បន្ន​។​

​លោក បានបញ្ជាក់​ថា​៖ ដោយ​មើលឃើញ​ពី​កំណើន​ជីវភាព និង​តម្រូវការ​ជាក់ស្ដែង ប្រទេស​ថៃ ក្នុងនាម​ជា​ប្រទេសជិតខាង និង​ជា​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ាន​តែមួយ តែងតែ​ធ្វើ​ការផ្លាស់ប្តូរ​ទំនិញ​ប្រកបដោយ​គុណភាព ហើយ​វា​បាន​នឹង​កំពុង​ជម្រុញ​ជញ្ជីងពាណិជ្ជកម្ម​រវាង​គ្នា និង​គ្នា ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន​ថែម​ទៀត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​លោក ជី​រ៉ាវុឍ​សុវណ្ណ​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បានឱ្យដឹងថា ពិ​ព័​រណ៌​នេះ​មាន​បំណង​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​ទំនិញ​ដែល​មាន​គុណភាព​ល្អ​នៅ​ក្នុង​តម្លៃ​សមរម្យ ដែល​នាំចូល​ពី​ប្រទេស​ថៃ ពិ​ព័​រណ៌​នេះដែរ ក៏​ជា​ឱកាស​សម្រាប់​អាជីវករ​ថៃ និង​ខ្មែរ បាន​ជួប​ជជែក និង​ចាប់ដៃ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ផងដែរ​។​
​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត និង លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាបផាម​ខន់​ធឺ​ន័រផ្លូវ​៦០​ម៉ែត្រពិ​ព័​រណ៌​ទំនិញ​ចម្រុះ​របស់​ប្រទេស​ថៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា អះអាងថា ឥណ្ឌា​នៅតែ​បន្ត​គាំទ្រ ដល់​កម្ពុជា គ្រប់​កាលៈទេសៈ​

រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា អះអាងថា ឥណ្ឌា​នៅតែ​បន្ត​គាំទ្រ ដល់​កម្ពុជា គ្រប់​កាលៈទេសៈ​

ជនសង្ស័យ​៤​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ក្នុង​ភូមិ​តាវៀន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ខុសច្បាប់​

ជនសង្ស័យ​៤​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​បាន​ក្នុង​ភូមិ​តាវៀន និង​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ខុសច្បាប់​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.