ទេសចរចិននៅតែឈរលេខរៀងទី១ គិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ២០១៨
ក្នុងចំណោមទេសចរសរុបជាង ៤លាននាក់ មកកម្សាន្តខេត្តសៀមរាប ភ្ញៀវទេសចរចិនឈរនៅលេខរៀងទី១ ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០១៨នេះ។ ចំនួននេះកើនឡើងជាង ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ យោងតាមរបាយការណ៍ដដែល ដែលបង្ហាញដោយប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ចេញផ្សាយនៅថ្ងៃទី៣០ តុលានេះ ក្នុងចំណោមទេសចរសរុបចំនួន ៤,៤៥០,៧៣២នាក់ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប ចំនួនភ្ញៀវទេសចរអន្ដរជាតិមានចំនួនជិត ...