Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ជាលើកដំបូងនៅព្រឹកនេះ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន

ដោយ Pothe Thun
10/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
កម្ពុជាចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ជាលើកដំបូងនៅព្រឹកនេះ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ បានដំណើរការហើយ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ ១. នៅមន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ , ២. នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ , ៣. នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និង៤.នៅមន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន ។ ដោយឡែកសម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកេតុមាលា ។

បើតាមការបង្ហោះផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា និង BTV នាព្រឹកនេះ បានបង្ហាញថា ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃយុគ្គសម័យ ក្រោមការគំរាមកំហែងដោយជម្ងឺកូវីដ-១៩។ ជាមួយគ្នានោះកូនៗ និងកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកមួយចំនួនទៀត បានទទួលការចាក់វាក់សាំង ការពារជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រដែលក្នុងនោះ ម្ជុលទីមួយនៃចំនួនវាក់សាំង ៦០ម៉ឺនដូស ត្រូវបានការទទួលដោយបុត្រច្បងនៃសម្តេចតេជោ ហ៊ុន សែន គឺឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ , សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ សូមអបអរសាទរព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ SINOPHARM ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន៦០ម៉ឺនដូសលើកដំបូង។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

វ៉ាក់សាំងដែលជាទំនិញយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះ នឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយជាច្រើនលើបញ្ហាកង្វល់ក្នុងយុទ្ធនាការប្រឆាំង នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការផ្តល់វ៉ាក់សាំងដល់ក្រុមគ្រូពេទ្យជួរមុខ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារ នៅខ្សែត្រៀម ទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍បាន។ ដោយឡែក ការដែលទទួលបានវ៉ាក់សាំង ក្នុងដំណាក់កាលដំបូង ស្របពេលដែលប្រទេសជាច្រើននៅលើពិភពលោកទើបតែចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅតាមបណ្តាប្រទេសរបស់ខ្លួន គឺសរបញ្ជាក់ពីជោគជ័យដ៏ធំមួយសម្រាប់កម្ពុជាលើសមរភូមិការទូត ដែលការទទួលបានទំនិញយុទ្ធសាស្រ្តក្នុងពេលឆាប់រហ័ស ពិតជាបានជួយដល់ការកាត់បន្ថយហានិភ័យ និងការត្រលប់មករកប្រក្រតីភាពនៃជីវភាពសង្គម សេដ្ឋកិច្ចវិញ។ ទំនាក់ទំនងល្អរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលបានកសាង និងរិតចំណងដោយថ្នាក់ដឹកនាំនៃភាគីទាំង២ គឺជាកត្តាកំណត់មួយនៃការទទួលបានវ៉ាក់សាំងក្នុងគ្រានេះ។ យើងពិតជាមិនអាចប្រកែកបានទេថា ការប្រកួតប្រជែងដើម្បីទិញ និងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ កាន់តែមានភាពស្រួចស្រាល់ឡើង ដែលប្រទេសកំពុងអភិវឌ្ឍ និងប្រទេសក្រីក្រអាចប្រឈមនឹងការទទួលបានវ៉ាក់សាំងក្នុងកម្រិតទាប និងត្រូវរង់ចាំយូរ។

អត្ថបទ និង រូបភាព៖ ងិន គីមឡេង ,ឈិត សាវី

Tags: ចាក់វ៉ាក់សាំងការពារជំងឺ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យអង្គភាពពន្ធនាគារខេត្តសៀមរាបពង្រឹងបន្ថែមទៀតលើកការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យអង្គភាពពន្ធនាគារខេត្តសៀមរាបពង្រឹងបន្ថែមទៀតលើកការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ

រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងស្រុក

រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងស្រុក

មេបញ្ជាការកងទ័ពជើងគោកណែនាំអោយនាយទាហាន និងពលទាហានទាំងអស់ចំណុះឲ្យយោធភូមិភាគទី៤ ត្រៀមរៀបចំខ្លួនចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

មេបញ្ជាការកងទ័ពជើងគោកណែនាំអោយនាយទាហាន និងពលទាហានទាំងអស់ចំណុះឲ្យយោធភូមិភាគទី៤ ត្រៀមរៀបចំខ្លួនចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.