រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្ត បើកកិច្ចប្រជុំមួយដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយលោក អុឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ លោក ទា គឹមសុទ្ឋ ...