Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្ដសៀមរាប

ដោយ Pothe Thun
30/05/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខថ្នាក់ដឹកនាំបុគ្គលិក ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ឬមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្ដសៀមរាប ដើម្បីលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យដែលបានលះបង់កម្លាំងកាយចិត្ដក្នុងការស្រោចស្រង់ជីវិតកុមារដោយមិនគិតថ្លៃ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប គឺជាមន្ទីរពេទ្យដែលមានភាពល្បីល្បាញមួយ ក្នុងការព្យាបាលកុមារនៅកម្ពុជាដោយមិនយកថវិការ រួមជាមួយនឹងគុណភាពខ្ពស់។ ជាមួយគ្នានោះ ការពួតដៃគ្នារបស់ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមគ្រូពេទ្យទាំងអស់ចំពោះរាល់ការព្យាយាមឆក់យកអាយុជីវិតកុមារពីដៃបច្ចុរាជមកវិញ គឺកើតចេញពីការលះបង់យ៉ាងធំធេង នូវកំលាំងកាយ-កំលាំងចិត្ត បញ្ញា ស្មារតី យ៉ាងមុសមុត ដោយមិនដែលត្អូញត្អែរ និងមិនថាយប់ មិនថាថ្ងៃឡើយ។

ឯកឧត្ដម មានប្រសាសន៍ទៀតថា កិច្ចដំណើរការជានិរន្តរបស់មន្ទីរពេទ្យដែលព្យាបាលកុមារមិនគិតថ្លៃនេះ អាចដំណើរការបានធម្មតា ដោយមូលនិធិគន្ធបុប្ផាកម្ពុជា នឹងបន្តរឹតបន្តឹងចំណងសាមគ្គីភាពជាមួយ មូលនិធិគន្ធបុប្ផាស្វីស នឹងបង្កើតយុទ្ធនាការផ្សព្វផ្សាយ កៀងគរនានាឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបំផុសចលនាចូលរួមទាំងអស់គ្នាពីពលរដ្ឋគ្រប់ស្រទាប់ដើម្បីកុមារនៅកម្ពុជាដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសយើង ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ ឯកឧត្តម ក៍សូមថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ក៏ដូចជាមន្ទីរពេទ្យកុមារគន្ធបុប្ផានៅភ្នំពេញទាំងអស់ដែលតែងតែបានជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង។ ជាពិសេសចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់ឯកឧត្ដម Beat Richner ដែលបានលះបង់កម្លាំងកាយចិត្តពេញមួយជីវិតដើម្បីមន្ទីរពេទ្យនេះ។ហើយទោះបីជាលោកបានទទួលមរណភាពហើយក្តី ដ៏ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ នៅតែចងចាំក្នុងបេះដូងជានិច្ច។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ គិតជាមធ្យមនៃការផ្តល់សេវាប្រចាំថ្ងៃតាមផ្នែកនីមួយៗ រួមមាន៖ពិនិត្យពិគ្រោះជំងឺកុមារចំនួនចន្លោះពី ១,០០០-១,២០០នាក់, អ្នកជំងឺចូលសម្រាកពេទ្យចំនួនពី ២០០-២៥០នាក់, អ្នកបានជាសះស្បើយចេញទៅផ្ទះវិញមានពី ២០០-២២០នាក់, ផ្នែកសម្ភព បានពិនិត្យស្ត្រីមានផ្ទៃពោះ ពី៣៥០-៥០០នាក់, ស្ត្រីសម្រាលកូនមានពី ៥០-៧០នាក់, ផ្នែកវះកាត់កុមារបាន ៣០-៤០នាក់ ក្នុងនោះវះកាត់បេះដូងពី ២-៣នាក់ ក្នុងមួយថ្ងៃ។ជាមួយគ្នានោះដែរ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣នេះ បានបង្ហាញថា ការពិនិត្យពិគ្រោះជំងឺខាងក្រៅ (OPD) សរុប ៖ ១៤៦,៣៨៤ នាក់ រួមមានពិនិត្យពិគ្រោះជំងឺផ្នែកកុមារ៖ ១០៤,២៨៩នាក់, ពិនិត្យស្រ្តីមានផ្ទៃពោះ៖ ៤២,០៩៥នាក់, អ្នកជំងឺដាក់សម្រាកព្យាបាល(IPD) ៣៧,៥១៧នាក់ កុមារចំនួន២៦,៨២៤នាក់ ស្ត្រីមានផ្ទៃពោះចំនួន ១០,៦៩៣នាក់។ ករណីវះកាត់សរុប ៥,១៤៧នាក់ ក្នុងនោះបានវះកាត់ជំងឺបេះដូងចំនួន ២១៦ករណី។ ដោយឡែកស្រ្តីបានសម្រាលកូនមានចំនួន ៨,៣១៩នាក់ ក្នុងនោះសម្រាលដោយការវះកាត់មានចំនួន ១,៦៥១នាក់ អ្នកជំងឺបានជាសះស្បើយចេញទៅផ្ទះសរុបមានចំនួន ៣២,៨០២នាក់ ក្នុងនោះមានស្ត្រីបាន ទទួលសេវាសម្រាលកូន និងមានស្ត្រីមានផ្ទៃពោះបានចេញទៅផ្ទះចំនួន ៩,៧៨៣នាក់៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧មូលនិធិគន្ធបុប្ផា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជុសជួលផ្លូវក្រាលគ្រួសក្រហម សាងសង់ប្រព័ន្ធលូ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប និងគម្រោងសាងសង់ផ្លូវមេតុង និងប្រព័ន្ធលូ ក្នុងឃុំបឹងមាលា ស្រុកស្វាយលើ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជួលផ្លូវក្រាលគ្រួសក្រហម សាងសង់ប្រព័ន្ធលូ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប និងគម្រោងសាងសង់ផ្លូវមេតុង និងប្រព័ន្ធលូ ក្នុងឃុំបឹងមាលា ស្រុកស្វាយលើ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនមួយចំនួនក្នុងខេត្តសៀមរាប

ក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនមួយចំនួនក្នុងខេត្តសៀមរាប

ប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថាន តាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថាន តាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.