Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនមួយចំនួនក្នុងខេត្តសៀមរាប

ដោយ Pothe Thun
30/05/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិគាំពារសង្គមចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនមួយចំនួនក្នុងខេត្តសៀមរាប
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដើម្បីសិក្សាបន្ថែមសម្រាប់ដាក់ក្នុងកម្មវិធីថ្នាក់ជាតិ នៅតាមសាលាចំនួន២ រួមមានសាលាបឋមសិក្សាវេស្សវ័ណ ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង និងសាលាបឋមសិក្សាជ័យ ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីការអភិវឌ្ឍ មូលធនមនុស្ស ជាពិសេសកុមារតូចដែលជាថ្នាលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយបានខិតខំធ្វើយ៉ាងណាពង្រីកសេវាអបរំឱ្យដល់គ្រប់ភូមិឃុំនៅទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់ផងដែរ ក្នុងការជំរុញឱ្យសិក្សានុសិស្សបានមករៀនទៀងទាត់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សាឱ្យបានកាន់ច្រើន។

ឯកឧត្ដមមានប្រសាសន៍បន្ដថា កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តតាំងពីឆ្នាំ១៩៩៩ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកុមារដែលរស់នៅតំបន់គោលដៅ ជាមួយនឹងការបង្កើនអាហារូបត្ថម្ភចម្រុះដល់កុមារ ក្នុងការរួមចំណែកដល់ការលើកស្ទួយផ្នែកសុខភាព សតិបញ្ញា ស្មារតី និងអារម្មណ៍ពួកគេឱ្យមករៀន ដោយមិនមានភាពឃ្លានក្នុងម៉ោងសិក្សា, បង្កើនអត្រាចូលរៀន និងជំរុញឱ្យសិស្សមករៀនបានទៀងទាត់ទាត់ បង្កើនអត្រាឡើងថ្នាក់ បង្កើនអត្រាបញ្ចប់ភូមិសិក្សានៅកម្រិតបឋមសិក្សា និងបានកាត់បន្ថយអត្រាបោះបង់ការសិក្សា, បង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងសហគមន៍គោលដៅ តាមរយៈការជំរុញឱ្យផលិតស្បៀងចម្រុះដើម្បីផ្គត់ផ្គង់ស្បៀងដល់កម្មវិធីនៅតាមសាលារៀន ប្រកបដោយគុណភាព និងនិរន្តរភាព។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

សូមជម្រាបថា កម្មវិធីផ្តល់អាហារតាមសាលារៀន នៅព្រះរាជាណាចក្រកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១,១១៣សាលា ក្នុងខេត្តចំនួន១០ ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០០,០០០នាក់ ដែលដំបូងត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងដៃគូនានា។ ចាប់តាំងពីឆ្នាំ២០១៩ មក និងស្របតាមផែនការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម កម្មវិធីនេះត្រូវបានផ្ទេរការគ្រប់គ្រងការអនុវត្តជាបណ្តើរៗ ពីកម្មវិធីស្បៀងអាហារពិភពលោក មកក្រោមការដឹកនាំអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡាវិញ។ គិតត្រឹមឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលសម្រេចទទួលយកសាលាគោលដៅមកក្រោមការគ្រប់គ្រងអនុវត្តរបស់ក្រសួងអប់រំបានចំនួន ៤២៧សាលា ក្នុងខេត្តចំនួន១០ រួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ដែលមានសិស្សទទួលផលចំនួន ១១០,៦៤៥ នាក់។ សម្រាប់ឆ្នាំ២០២៤ ខាងមុខ រាជរដ្ឋាភិបាលនឹងពង្រីកសាលារៀនគោលដៅបន្ថែមចំនួន ១២៦សាលាថែមទៀត ដែលនឹងនាំឱ្យសាលារៀនគោលដៅអនុវត្តកម្មវិធីនេះមានចំនួនសរុប ៥៥៣សាលា៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រុមប្រឹក្សាជាតិគាំពារសង្គមអាហារតាមសាលារៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថាន តាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ជាច្រើនពីទេសចរណ៍បរិស្ថាន តាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

រដ្ឋបាលខេត្តសៀមរាប នាំយកថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣

រដ្ឋបាលខេត្តសៀមរាប នាំយកថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៤៤គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៤៤គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.