ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ រំលឹកការព្រមានរបស់សម្តេចតេជោ ចំពោះភាពមិនប្រក្រតីក្នុងការធ្វើប័ណ្ណក្រីក្រ
ក្នុងឱកាសជួបប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ បានបញ្ជាក់ថា បញ្ហាជំងឺកូវីដ១៩ គឺជាវិញ្ញាសារដ៏ស្មុគស្មាញរបស់ពិភពលោក ដែលក្រៅតែពីការព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺនេះ វាបានប៉ះពាល់ទៅលើសុខភាពសាធារណៈ សង្គម និងសេដ្ឋកិច្ច ទោះតិចឬច្រើន គឺពុំមានប្រទេសណាមួយអាចចៀសផុតបាននោះឡើយ ...