ម្សិលមិញនេះមន្ត្រីជលផលខេត្តសៀមរាបសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកែវព៌ណ ចុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកពួក
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ លោក សំ ផាន់ណា នាយរងផ្នែករដ្ឋបាលជលផលក្រឡាញ់ បានដឹកនាំកម្លាំងសហគមន៍នេសាទឃុំកែវពណ៌ និងឃុំល្វា ដោយសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកែវព៌ណ នៃអធិការដ្ឋាននគរបាលស្រុកពួក មានកម្លាំងសរុបចំនួន ១២នាក់ ដោយប្រើប្រាស់កាណូតជាមធ្យោបាយចំនួន០២គ្រឿង ចុះបង្ក្រាបបទល្មើសជលផល នៅចំណុចទំនប់សង់ឃោ ក្នុងឃុំល្វា និងទំនប់ខ្លាក្រាប ស្ថិតក្នុងស្រុកពួក ។ ដោយបានកាប់បំផ្លាញចោលនៅនឹងកន្លែង ...