អាជ្ញាធរជាតិអប្សរា បង្ហាញលទ្ធផលនៅដើមឆ្នាំ២០១៩នេះដែលបានសង់ទ្វារទឹក , សង់ស្ពានបេតុង៤ទីតាំងនិងស្ដារស្ទឹងប្រវែងជិត៥ពាន់ម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកពួក និង ស្រុកអង្គរធំ
យោងតាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៩នេះ សំណង់ទ្វារទឹក , ស្ពានបេតុងចំនួន៤ទីតាំង និងការស្ដារស្ទឹងប្រវែងជិត៥ពាន់ម៉ែត្រ ត្រូវបានអាជ្ញាធរជាតិអប្សរាស្ថាបនាឡើងវិញ ក្នុងបំណងដើម្បីបម្រើផលប្រយោជន៍នានាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាបម្រើប្រយោជន៍ដល់ដំណាំកសិកម្ម ជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ ដែលសំណង់ទ្វារទឹក , ស្ពានបេតុង និងការស្ដារស្ទឹងទាំងនោះ ភាគច្រើនស្ថិតនៅក្នុងស្រុកពួក និងស្រុកអង្គរធំ។ របាយការណ៍បានបញ្ជាក់ទៀតថា សំណង់ទ្វារទឹក ...