Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កំណើនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានសន្ទុះយឺត តែជាសញ្ញាវិជ្ជមាន នៃការបើកទ្វារទេសចរណ៍២០២២

ដោយ Pothe Thun
02/02/2022
នៅក្នុង ព័ត៌មានជាតិទូទៅ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
64
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម អ្នកទេសចរមកកាន់ខេត្តសៀមរាប មានប្រមាណ ១៤,០០០នាក់ មានការកើនឡើងតិចតួច បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនជិត១២,០០០នាក់ នេះបើតាមសេចក្តីរាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នាល្ងាចម្សិលមិញនេះ។

ទោះជាចំនួនអ្នកទេសចរមានការកើនឡើងតិចតួចក្ដី ប៉ុន្តែនេះគឺជាសញ្ញាភ្លើងបៃតង ដែលបង្ហាញពីការកំរើកសកម្មភាពទេសចរណ៍ជាបន្តបន្ទាប់ តាមរយៈព្រឹត្តិការណ៍នានា បើទោះបីការគំរាមគំហែង ដោយការបំលែងខ្លួននៃមេរោគកូវីដ-១៩ អូមីក្រុង នៅតែបន្តក្ដី។

ទន្ទឹមនោះ តាមសេចក្ដីរាយការណ៍ដដែល បញ្ជាក់ថា ក្នុងចំណោមអ្នកទេសចរសរុប មានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណជាង៥០០នាក់។ ជាមួយនោះ អ្នកទេសចរធ្វើដំណើរតាមជើងហោះហើរ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានចំនួនជាង១២០នាក់ ត្រូវបានត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង និងឆ្លងកាត់ការធ្វើតេស្តរហ័ស បង្ការកូវីដ១៩ ដែលជាលទ្ធផល គឺពុំមានវិជ្ជមានជំងឺកូវីដ-១៩ឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

សូមជម្រាបដែរថា ដើម្បីចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរមានសែស្រឡាយចិន និងវៀតណាម ក៏ដូចជាជនបរទេសមានវត្តមាននៅប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចថា “នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ ខ្ញុំនិងភរិយា សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាង។”

ជាមួយនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា ក៏បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចផងដែរ និងបានសង្កត់ធ្ងន់លើសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ «សេរីភាពខាងជំនឿ សាសនា ត្រូវបានធានាដោយច្បាប់។ ភាពសុខដុមខាង ជាតិសាសន៍ ជំនឿ សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានផ្តល់លទ្ធភាពឱ្យយើងបានកសាង អភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខដូចជាសព្វថ្ងៃ ចេះគោរពគ្នាទៅវិញទៅមក ទោះបីមានជំនឿ មានសាសនាផ្សេងគ្នាយ៉ាងណាក្តី។”

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង
កែសម្រួល៖ សេង ផល្លី

Tags: ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមទេសចរណ៍បុណ្យ​ចូល​ឆ្នាំ​ចិន​ឱកាសបុណ្យចូលឆ្នាំចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

សហរដ្ឋអាមេរិក ប្រកាសបញ្ជូនកងទ័ពបន្ថែម ៣,០០០នាក់ ទៅកាន់តំបន់អឺរ៉ុប

សហរដ្ឋអាមេរិក ប្រកាសបញ្ជូនកងទ័ពបន្ថែម ៣,០០០នាក់ ទៅកាន់តំបន់អឺរ៉ុប

អាជ្ញាធរជាតិអប្សរា បង្ហាញថានឹងធ្វើកំណាយនៅទួលឡដុតកុលាលភាជន៍នៅក្រុមឡទ្វារដីឆ្នាំងចាប់ពីនៅដើមខែកុម្ភៈនេះតទៅ

អាជ្ញាធរជាតិអប្សរា បង្ហាញថានឹងធ្វើកំណាយនៅទួលឡដុតកុលាលភាជន៍នៅក្រុមឡទ្វារដីឆ្នាំងចាប់ពីនៅដើមខែកុម្ភៈនេះតទៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.