Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា បង្ហាញថានឹងធ្វើកំណាយនៅទួលឡដុតកុលាលភាជន៍នៅក្រុមឡទ្វារដីឆ្នាំងចាប់ពីនៅដើមខែកុម្ភៈនេះតទៅ

ដោយ Pothe Thun
03/02/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា ឲ្យដឹងថា តាមរយៈមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវនៅទួលឡដុតកុលាលភាជន៍មួយទៀត នៅក្រុមឡទ្វារដីឆ្នាំង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង ក្រុងអង្គរធំ នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍នៅថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះថា កាលពីចុងឆ្នាំ២០១៩កន្លងមក ក្រុមការងាររបស់លោកបានធ្វើកំណាយជាលើកដំបូងនៅទួលបុរាណមួយ ដែលមានឈ្មោះថា ទួលត្រពាំងបុស្ស ដោយរកឃើញឡដុតកុលាលភាជន៍មួយកន្លែង ស្ថិតនៅពាយព្យខ្លោងទ្វារដីឆ្នាំង។

លោកបន្តថា ការធ្វើកំណាយលើកដំបូង បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២០ ហើយអ្នកស្រាវជ្រាវបានរកឃើញ ជារចនាសម្ព័ន្ធឡបុរាណមួយដែលចាប់ផ្តើមផលិតកុលាលភាជន៍នៅពាក់កណ្ដាលសតវត្សរ៍ទី១២ និងបញ្ចប់នៅពាក់កណ្ដាលសតវត្សរ៍ទី១៣។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា ការធ្វើកំណាយនៅត្រពាំងទួលបុស្សនោះ អ្នកស្រាវជ្រាវបានឱ្យឈ្មោះថា TDCK1 ដែលឃើញមានរចនាសម្ព័ន្ធខុសពីឡដុតកុលាលភាជន៍ នៅតំបន់អង្គរ ដូចជានៅតានី ខ្នារពោធិ៍ សសិ និងអន្លង់ធំ ដែលឡទាំងនោះមានប្រវែងវែង តែឡបុរាណនៅត្រពាំងទួលបុស្សនេះ មានទំហំស្ទើរមូល ដោយមានមុខកាត់២ម៉ែត្រ និងបណ្ដោយ៣ម៉ែត្រ រីឯការធ្វើកំណាយនៅទួលថ្មីនេះ គឺដើម្បីប្រៀបធៀបលទ្ធផលស្រាវជ្រាវនៅនឹងទីតាំងឡទី១ ដោយចង់បញ្ជាក់ថា តើរចនាសម្ព័ន្ធទីតាំងទាំង២ដូចគ្នាឬយ៉ាងណា ដ្បិតថា គេឃើញទួលតូចធំចំនួន២៤កន្លែង ដោយមានមន្ទិល ក្រែងឡទាំងនោះមានមុខងារផ្សេងគ្នាជាដើម៕

អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ធ្វើកំណាយអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរក្រុងសៀមរាប ចុះបិទការដ្ឋានជីកស្តារបឹងពារាំងចំនួន២ ក្រោយពីបានប្រព្រឹត្តអំពើហិង្សាបណ្ដាលឲ្យមានរបួសស្នាម

អាជ្ញាធរក្រុងសៀមរាប ចុះបិទការដ្ឋានជីកស្តារបឹងពារាំងចំនួន២ ក្រោយពីបានប្រព្រឹត្តអំពើហិង្សាបណ្ដាលឲ្យមានរបួសស្នាម

សហគមទេសចរណ៍និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប 

សហគមទេសចរណ៍និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប 

អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.