Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរក្រុងសៀមរាប ចុះបិទការដ្ឋានជីកស្តារបឹងពារាំងចំនួន២ ក្រោយពីបានប្រព្រឹត្តអំពើហិង្សាបណ្ដាលឲ្យមានរបួសស្នាម

ដោយ Pothe Thun
03/02/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
85
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយរដ្ឋបាលក្រុងសៀមរាប បានចុះបិទការដ្ឋានជីកដីចំនួន២ ដែលបានទទួលការអនុញ្ញាតឲ្យជីកស្តារបឹងពារាំងក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រោយពីម្ចាស់ការដ្ឋានទាំង២នេះ បានផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមកបង្កជារបួសស្នាម។

លោក ហាយ យ៉ង់ តំណាងរដ្ឋបាលក្រុងសៀមរាបដែលដឹកនាំកម្លាំងចុះបិទការដ្ឋាននេះ បានឲ្យដឹងថា ការបិទការដ្ឋានជីករណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែងនេះ គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។

លោកបន្តថា ក្រុមហ៊ុនជីកដីទី១ គឺស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍បឹងពារាំង ដែលមានឈ្មោះ សាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ និងក្រុមហ៊ុនជីកដីទី២ គឺស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀស ដែលមានឈ្មោះ ហាប់ ដា ជាម្ចាស់គ្រឿងចក្រ ហើយការឈានទៅដល់បិទការដ្ឋាននេះ ដោយមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹកជញ្ជូនដីមិនបានបាញ់ទឹកតាមផ្លូវ ដែលបង្កឲ្យមានការហុយដី ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយឈានដល់ការប្រើហិង្សាបង្កជារបួសស្នាម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកហាយ យ៉ង់ បន្ថែមថា ក្នុងកិច្ចសន្យាក្រុមហ៊ុនខាងលើ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំពានកិច្ចសន្យា ហើយបង្កជារបួសស្នាមថែមទៀត ហេតុនេះហើយទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ ហើយការបិទការដ្ឋានជីកដីក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំងនេះ គឺមិនមានថ្ងៃកំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។ លោក ហាយ យង់ បន្តថា ចំពោះរឿងបង្កបួសស្នាមនោះ ជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះទុកឲ្យសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី។

សូមបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប ដែលត្រូវបានអនុញ្ញាតឲ្យមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រី និងសត្វស្លាបនារដូវប្រាំង ៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ការដ្ឋាន​ជីកដីស្តារបឹងពារាំងអំពើហិង្សា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហគមទេសចរណ៍និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប 

សហគមទេសចរណ៍និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប 

អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

Arizona Sportsbook https://usopen-golf.com/1988-usopen-golf/ Metropolitan areas

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.