Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សហគមទេសចរណ៍និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប 

ដោយ Pothe Thun
03/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារំាង សហការជាមួយអាជ្ញាធរក្រុងសៀមរាប អង្គការអហ្វហ្វាម និងអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បាននាំគ្នាដាំកូនឈើស្ដារព្រៃឈើឡើងវិញនៅតំបន់៣ នៃតំបន់ព្រៃលិចទឹកបឹងទន្លេសាប ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ។

លោក គង់ មង្គល ប្រធានសមាគម សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោកមានប្រសាសន៍នៅថ្ងៃទី០៣ខែកុម្ភ: ឆ្នាំ២០២២នេះថា កូនឈើព្រៃលិចទឹកនេះមានជាង១ពាន់ដើម បានដាំនៅលើផ្ទៃដីជាង៣ហិកតាដែលជាការដកហូតពីជនខិលខូចលួចកាប់ទន្រ្ទានកន្លងមក។ ការដាំនេះ ក្នុងគោលបំណង ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ ទឹកជាជម្រកត្រីពងកូននារដូវវស្សា ។ លោកបានបន្ដថា កូនឈើទាំងនោះមានជាច្រើប្រភេទ រួមមានដើមរាំងទឹក ដើមឬស្សី ដើមម្ដេញ ដើមសណ្ដាន់ ដែលជាជំនួយពីអង្គការអហ្វហ្វាមផង និងជារបស់សហគមន៍ទេសចរណ៍ផង។ លោកបានបន្ដទៀតថា សហគមន៍ទេសចរណ៍មួយនេះ នឹងបន្ដបណ្ដុះកូនឈើព្រៃលិចទឹករាប់ពាន់ដើមទៀត ដើម្បីទុកយកទៅដាំក្នុងតំបន់៣ នៃព្រៃលិចទឹកនៅតំបន់ទេសចរណ៍ធម្មជាតិបឹងពារំាងបន្ថែមទៀតនៅលើផ្ទៃដីប្រមាណ៥០ហិកតា ដែលរងការឆាបឆេះកាលពីឆ្នាំទៅមិញ។

ដោយឡែក លោក មិញ ប៊ុនលី អ្នកសម្របសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា(Fact ហ្វេក) លោកមានប្រសាសន៍ថា ការដាំព្រៃលិចទឹកនេះមានសារ:សំខាន់ខ្លាំងណាស់ ព្រោះព្រៃលិចទឹកជាជម្រកត្រីពងកូន ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់កន្ថយការហូរច្រោះដីចូលបឹងទន្លេសាប ជម្រកសត្វស្លាប ជាពិសេសព្រៃលិចទឹកមានភាពទាក់ទាញអ្នកទេសចរផងដែរ។ លោក បានបន្ដថា អង្គការFact មានការគាំទ្រយ៉ាងខ្លាំងដែលបានសម្ដេចតេជោ ហ៊ុន សែន នាករដ្ឋមន្ដ្រី ដកហូតដីព្រៃលិចទឹកពីជនខិលខូច ហើយធ្វើការដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញនេះ។ លោកស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹក ហើយរួមគ្នាដាំដើមឈើលិចទឹកឡើងវិញផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ប៊ូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ដីព្រៃលិចទឹកក្នុងតំបន់៣ ដែលបានដកហូតពីជនខិលខូចកន្លងមកនៅទូទាំងខេត្ដសៀមរាប មានចំនួនជាង ២,៤០០ហិកតា ប៉ុន្ដែរដ្ឋបាលក្រុងមានផែនការដាំស្ដារឡើងវិញជាបន្ដបន្ទាប់ នូវដើមឬស្សី ដើមរាំង គ្រាប់ត្នោត ក្នុងសង្កាត់ទាំង៧សង្កាត់ នៅលើទីតាំងជាប់បឹងទន្លេសាប ដែលបានទន្ទ្រានឈូសឆាយកាន់កាប់កន្លងមក។ លោកបន្ដថា នៅពេលដែលទឹកទន្លេសាបស្រក នឹងបន្ដដាំកូនឈើលិចទឹកបន្ថែមទៀតរហូតដល់គ្រប់ផែនការដែលរាជរដ្ឋាភិបាលបានកំណត់៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ដាំ​កូន​ឈើព្រៃលិចទឹកបឹងទន្លេសាបសហគមទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

Arizona Sportsbook https://usopen-golf.com/1988-usopen-golf/ Metropolitan areas

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកសិក្ខាសាលាបង្ហាញលទ្ធផលការងារ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកសិក្ខាសាលាបង្ហាញលទ្ធផលការងារ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.