Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 

ដោយ Pothe Thun
03/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរអប្សរាបំភ្លឺថា សំណើរអនុវត្តគម្រោងធ្វើផ្លូវបេតុង នៅស្រុកបន្ទាយស្រី កំពុងរង់ចាំចម្លើយពីក្រុមជំនាញការអន្តរជាតិ ICC-Angkor 
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣របស់ខ្លួន ដែលបានប្រប្រឹត្តិទៅនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ហាស្នើសុំរបស់រដ្ឋបាលស្រុកបន្ទាយស្រី ចំពោះអាជ្ញាធរជាតិអប្សរា ដើម្បីអនុញ្ញាតិឲ្យគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហាន២ អាចសាងសង់បានផ្លូវបេតុងនិងកៅស៊ូ នៅភូមិថ្នល់ទទឹង និងនៅភូមិថ្នល់បណ្តាយចំនួន៣ខ្សែ នៅឃុំព្រះដាក់ បានដាក់ចូលនៅក្នុងកម្មវត្តុនៃកិច្ចប្រជុំ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដោយសារតែសំណើរនេះ ត្រូវបានអាជ្ញាធរអប្សរា បានបដិសេធជាច្រើនលើកមកហើយនោះ ។

 

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងថា កិច្ចការដ៏សំខាន់នេះ វាបានបង្កើតឲ្យមានសាវតាជាយូរឆ្នាំមកហើយ ដែលមិនអាចពន្យាពេលបន្តបានទៀតនោះឡើយ បើទោះជាក្នុងលទ្ធភាពយ៉ាងណាក៏ដោយ ដំណោះស្រាយ ត្រូវតែស្រាយបំភ្លឺដោយហេតុផលសមស្រប ជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានសំណូមពរដោយទទូច បើទោះជាក្នុងតំបន់នោះ មិនមានសក្តានុពលប្រើប្រាស់ខ្លាំងក្តី ក៏ប៉ុន្តៃក៏អាចជឿបានថា អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សា និងអាចប្រើប្រាស់សមត្ថកិច្ចរបស់ខ្លួន សម្របសម្រួលជាមួយក្រុមអ្នកជំនាញការបរទេស នៃគណកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារដើម្បីអភិវឌ្ឍរមណីដ្ឋានប្រវត្តិសាស្រ្តអង្គរ ( ICC-Angkor ) បានជោគជ័យ ទៅតាមអ្វីដែលអាចធ្វើទៅបាន។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រិ លើកបញ្ជាក់ថា ការទទួចស្នើសុំនេះ គឺវាពិតជាមានភាពចាំបាច់ខ្លាំងណាស់ដើម្បីជីវភាពរស់ប្រចាំថ្ងៃ ក្រោមចំណុះប្រជាពលរដ្ឋជិត១០០០គ្រួសារ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានបដិសេដរួចហើយថា មិនព្រមទទួលយកនោះទេ ផ្លូវដីក្រហម ហុយ នាំមកនូវផលអាក្រក់សម្រាប់សុខភាពនោះ និងប៉ះពាល់ដល់បញ្ហាផ្សេងៗជាច្រើនទៀត។ បញ្ហាដែលមានការប៉ះទង្គិចជាមួយអាជ្ញាធរអប្សរា មិនត្រឹមតែជាបញ្ហាផ្លូវនេះនោះឡើយ ៣ឆ្នាំចុងក្រោយនេះ មូលនិធិឃុំ-សង្កាត់របស់ឃុំព្រះដាក់ នៅសល់ជាង ៦០០លានរៀល បូកនឹងមូលនិធិនៃគម្រោងបឹងទន្លេសាប ២០ម៉ឺនដុល្លាទៀត ឃុំព្រះដាក់មានថវិកាជិត ៤០ម៉ឺនដុល្លា ដែលរកគោលដៅប្រើប្រាស់មិនបាន និងអាចប្រឈមដោយម្ចាស់មូលនិធិឧបត្ថម្ភ កាត់ចេញពីគម្រោងវិញ ផងដែរ។

ឯកឧត្តម យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានស្រាយបំភ្លឺនៅក្នុងកិច្ចប្រជុំនោះថា ដំណោះស្រាយនេះពិតជាមានសាវតាយូរអង្វែងមកហើយ ក៏ប៉ុន្តែយ៉ាងណាមិនមានន័យថា វានៅឃ្លាតឆ្ងាយពីការទទួលខុសត្រូវដោះស្រាយនោះឡើយ បញ្ហាកូវីដ១៩ ក៏ជាផ្នែកមួយនៃការពន្យាពេលនេះផងដែរ។ ដើមខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា បានដាក់ផែនការរួចហើយ រៀបចំដំណើរទស្សនកិច្ចរបស់ក្រុមជំនាញការអន្តរជាតិ អាដហុក របស់គណកម្មាធិការអន្តរជាតិ សម្រាបសម្រួលកិច្ចការគាំពារ ដើម្បីអភិវឌ្ឍរមណីដ្ខានប្រវត្តិសាស្រ្តអង្គរ ( ICC-Angkor ) ដើម្បីចុះពិនិត្យតាមសំណើរសហគមន៍ ក៏ប៉ុន្តែបញ្ហាកូវិដ-១៩ បំភ្លែងថ្មី កិច្ចប្រជុំត្រូវបានលើកពេលទៅចុងខែមិនា ២០២២ វិញ។

ឯកឧត្តម បានបញ្ជាក់ឲ្យដឹងដែរថា តែយ៉ាងណាក៏ដោយ អាជ្ញាធរអប្សរាបានប្រើប្រាស់ឱកាសដើម្បីទំនាក់ទំនង ផ្ញើសំណើរនិងគោលការណ៍បច្ចេកទេសទៅក្រុមជំនាញការបច្ចេកទេសអន្តរជាតិ ដើម្បីសុំសេក្តីអនុម័ត ហើយសំណើរទាំងនោះ សង្ឃឹមថា អាចនឹងទទួលចម្លើយនៅក្នុងអំឡុងខែកុម្ភៈនេះ។ សំណើរគោលការណ៍បច្ចេកទេសនោះ បើសិនជាត្រូវបានសម្រេចយល់ព្រមមែននោះ អប្សរាគិតរួចហើយនឹងត្រូវយកទៅអនុវត្ត មិនត្រឹមតែនៅសហគមន៍ព្រះដាក់ប៉ុណ្ណោះទេ តែត្រូវអនុវត្តនៅតំបន់ហានីភ័យមានសក្តានុពលបុរាណវិទ្យា ផ្សេងទៀតផងដែរ៕

អត្ថបទ និង រូបភាព៖ លោគ ងឹន គីមឡេង

Tags: ICC-Angkorផ្លូវ​បេតុងស្រុកបន្ទាយស្រីអាជ្ញាធរ​អប្សរា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Arizona Sportsbook https://usopen-golf.com/1988-usopen-golf/ Metropolitan areas

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកសិក្ខាសាលាបង្ហាញលទ្ធផលការងារ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកសិក្ខាសាលាបង្ហាញលទ្ធផលការងារ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលនិងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលនិងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.