Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលនិងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា

ដោយ Pothe Thun
04/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលនិងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំជួបសំណេះសំណាលនិងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ពិធីនេះមានការចូលរួមពីឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម ជាថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី១រដ្ឋសភា និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ ដែលមានតួនាទីចាប់ថ្នាក់ពីអនុប្រធានការិយាល័យ រហូតដល់ថ្នាក់អគ្គនាយកនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

នៅក្នុងសុន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ជម្រាបជូនគណៈអធិបតី និងអង្គពិធីថា នៅក្នុងឆ្នាំ២០២០-២០២១កន្លងមក ទោះបីប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបានជួបប្រទះនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏គ្រប់អង្គភាពចំណុះនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅតែបន្តខិតខំបំពេញការងារតាមគ្រប់មធ្យោបាយ បង្កើតបាននូវសមិទ្ធផលជាច្រើនជូនរដ្ឋសភា។ ឯកឧត្តមបានកត់សម្គាល់ថា ឆ្លងកាត់ការអនុវត្តការងារជាមួយគ្នា ជិត២០ឆ្នាំ កន្លងមកនេះ ឯកឧត្តមយល់ឃើញថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបំពេញការងារ អនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យបានសមរម្យ។ ជាមួយនឹងការរីកចម្រើនរបស់ប្រទេសជាតិទាំងមូល អគ្គលេខាធិការរដ្ឋសភាក៏បានរួមចំណែកយ៉ាងសមរម្យដែរ។

ឯកឧត្តម ឡេង ប៉េងឡុង បានបន្ថែមថា លទ្ធផលល្អនេះ កើតចេញបានមកពីការខិតខំរបស់សហការី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ដែលខិតខំធ្វើការផង ខំសិក្សារៀនសូត្របង្កើនសមត្ថភាពខ្លួនឯងផង។ ម្យ៉ាងទៀត លទ្ធផលល្អនេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីចង្វាក់គ្នារវាងបណ្តាអង្គភាពនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទំាងភាពសាមគ្គីផ្ទៃក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងល្អ ផងដែរ។

ជាមួយនឹងការថ្លែងកោតសរសើរចំពោះសហការី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ នៅចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា និងគណៈអធិបតី ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបានសំណូមពរ សុំឲ្យសហការីទំាងអស់គ្នា ជាពិសេសអ្នកដែលមានមុខនៅទីនេះ ដែលសុទ្ធតែជាអ្នកដឹកនាំអង្គភាពតូចឬធំ សុំឲ្យបន្តប្រពៃណីខិតខំធ្វើកិច្ចការ កិច្ចសហប្រតិបត្តិការ និងសាមគ្គីគ្នាជិតស្និទ្ធ តទៅទៀត ដែលទំាងនេះសុទ្ធតែជាកត្តានៃជ័យជំនះរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដែលជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ក៏បានឡើងរាយការណ៍អំពីវឌ្ឍភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពរៀងៗខ្លួនជូនគណៈអធិបតីបានជ្រាបផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរ កោតសរសើរចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា និងស្នាដៃរបស់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងបង្កើតបាននូវសមិទ្ធផលការងារយ៉ាងល្អប្រសើរជូនដល់ស្ថាប័នរដ្ឋសភា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានសង្ឃឹមជឿជាក់ថា វប្បធម៌នៃការបំពេញការងារដ៏ល្អនេះ របស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងនៅមានជាបន្តទៀតក្នុងការនាំមកនូវជោគជ័យជូនដល់រដ្ឋសភានិងជាតិមាតុភូមិ ដោយឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហការល្អរវាអង្គភាពទាំងអស់នៅក្នុងរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់ថា រាល់សំណូមពរដែលអង្គភាពនីមួយៗនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានលើកឡើង ឯកឧត្តម នឹងរាយការណ៍ជូនទៅសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានជ្រាប ដើម្បីពិនិត្យស្វែងរកមធ្យោបាយសម្រាប់ជួយដោះស្រាយ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យមាតាបិតាសិស្សនៅតំបន់ជនបទយកកូនដល់អាយុមករៀនឱ្យបានគ្រប់គ្នា ខណៈសាលារៀនបានខិតជិតផ្ទះរបស់បងប្អូនហើយ

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យមាតាបិតាសិស្សនៅតំបន់ជនបទយកកូនដល់អាយុមករៀនឱ្យបានគ្រប់គ្នា ខណៈសាលារៀនបានខិតជិតផ្ទះរបស់បងប្អូនហើយ

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ដែលប្រឡងទទួលបាននិទ្ទេស A

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ដែលប្រឡងទទួលបាននិទ្ទេស A

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប !

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.