Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យមាតាបិតាសិស្សនៅតំបន់ជនបទយកកូនដល់អាយុមករៀនឱ្យបានគ្រប់គ្នា ខណៈសាលារៀនបានខិតជិតផ្ទះរបស់បងប្អូនហើយ

ដោយ Pothe Thun
07/02/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង មាន២បន្ទប់ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២២នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ឥឡូវនេះមានសាលារៀនជាច្រើនហើយដែលបានបង្ខិតមកនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងនៅថ្ងៃនេះ យើងមានអគារសិក្សាថ្មី១ខ្នងទៀតបានសាងសង់នៅជិតផ្ទះរបស់បងប្អូនលើខ្នងភ្នំគូលែន ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យមាតាបិតាសិស្សដែលមានកូនគ្រប់អាយុចូលរៀន សូមយកកូនមករៀនឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកឱ្យកុមារណាម្នាក់មិនចេះអក្សនោះទេ ព្រោះថា ក្មេងៗទាំងនេះជាធនធានមនុស្សដ៏សំខាន់ក្នុងចូលរួមអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត ។

ជាមួយគ្នានេះដែរ លោក ពៅ ពិសិដ្ឋ បានថ្លែងនូវអំណរគុណដល់អង្គការចក្ខុវិស័យកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសាងសង់សាលារៀន១ខ្នង មាន២បន្ទប់ ជូនដល់សលាបឋមសិក្សាចក្ខុវិស័យកម្ពុជា ថ្មជ្រួញនាពេលនេះ ដើម្បីជួយសម្រួលដល់កុមារតូចៗ នៅតំបន់ជនបទ ដែលដល់អាយុចូលរៀនហើយ តែមិនទាន់ទៅចូលរៀន ដោយសារតែសាលារៀននៅឆ្ងាយពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែប្រការដែលសំខាន់នាពេលនេះ សូមអំពាវនាវដល់លោកគ្រូ អ្នកគ្រូនិង សិស្សានុសិស្សទាំងអស់ ត្រូវបន្តលើកកម្ពស់សុខភាពអនាម័យឱ្យបានខ្ជាប់ខ្ជួន ក្នុងបរិបទកូវីដ-១៩នេះ ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នៅក្នុងសាលារៀន។

លោក ស៊ត់ ចន្ថា ប្រធានអង្គការចក្ខុវិស័យកម្ពុជា ប្រចាំនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់សាលារៀនជាច្រើន ទាំងនៅក្នុងទីប្រជុំជនក្រុង និងតំបន់ជនបទ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅមានកន្លែងជនបទមួយចំនួនមិនទាន់មានសាលារៀនគ្រប់គ្រាន់នៅជិតផ្ទះបងប្អូនដែរ ហេតុនេះ ដោយមើលឃើញពីភាពជាក់ស្តែងថា កុមារតូចៗនៅក្នុងភូមិនេះ ត្រូវដើរក្នុងចម្ងាយប្រមាណ២គីឡូម៉ែត្រទើបដល់សាលារៀន ដែលជាការលំបាករបស់កុមារតូចៗ និងក្តីបារម្ភពីសុវត្ថិភាពរបស់មាតាបិតាផងនោះ អង្គការចក្ខុវិស័យកម្ពុជា បានសហការជួយដល់អាជ្ញាធរមូលដ្ឋាន សាងសង់សាលារៀន១ខ្នង ដែលមាន២បន្ទប់នេះ ដើម្បីឱ្យកុមារតូចៗនៅក្នុងភូមិនេះ ងាយស្រួលក្នុងការទៅរៀនឱ្យបានគ្រប់ៗគ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក រ៉ូបឺទ ប្រាន់ (Robert Brunt)ប្រធានអង្គការចក្ខុវិស័យកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក បានថ្លែងថា សាលារៀន គឺជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដូច្នេះយើងចាំបាច់ត្រូវចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កន្លែងសម្រាប់ បណ្តុះបណ្តាលធនធានមនុស្សនៅតំបន់ជនបទ ដែលនៅគៀកនឹងផ្ទះរបស់ពួកគាត់៕

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: តំបន់ជនបទមាតាបិតាសិស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ដែលប្រឡងទទួលបាននិទ្ទេស A

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ដែលប្រឡងទទួលបាននិទ្ទេស A

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប !

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប !

Guida dä storspelare omsättningskrav av Ra Online

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.