Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប !

ដោយ Pothe Thun
08/02/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដែលកិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងឯកឧត្តមអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត អភិបាលក្រុង ស្រុក ប្រមាណជាង ១០០នាក់។

នាឱកាសនោះ បន្ទាប់ពីឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ បានអាននូវរបាយការណ៍ លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២រួចមក សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលក្បាលចុះមូលដ្ឋានខេត្តសៀមរាប មានប្រសាសន៍បើកអង្គប្រជុំ និងវាយតម្លៃខ្ពស់ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្ត សម្រេចបានយ៉ាងល្អប្រសើរ ទោះបីជា ស្ថិតក្រោមបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបម្លែងថ្មីអូមីក្រុង កំពុងនៅតែជាវាយលុកយ៉ាងណាក្តី ប៉ុន្តែក្រុមការងារចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត បានធ្វើសកម្មភាពបម្រើប្រជាពលរដ្ឋ ក៏ដូចជាការទប់ស្កាត់ការឆ្លងជំងឺនេះ តាមរយ:ការផ្សព្វផ្សាយ ការចុះជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដើម្បីការពារសុខមាលភាពរបស់បងប្អូនមិនអោយមានហានិភ័យខ្ពស់ឡើយ ។ សម្តេចពិជ័យ មានប្រសាសន៍លើកឡើង អំពីការដោះស្រាយបញ្ហាប្រឈមនានាកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប បានកាត់បន្ថយភាពអសកម្ម ហើយធ្វើឱ្យមានការជឿទុកចិត្តលើអាជ្ញាធរយើង និងការដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្តេច បន្តទៀតថា នៅគ្រប់សមទ្ធិផលទាំងអស់ ដែលក្រុមការងារ និងសប្បុរសជន បានចូលរួមកន្លងមក សម្រាប់កសាងស្ថាបនាឡើង នូវសមិទ្ធផល ក្នុងខេត្ត តាមបណ្តាក្រុង ស្រុក គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ ជាមួយនោះ យើងត្រូវតែពង្រឹងការផ្តល់សេវាសាធារណ:លើវិស័យមួយចំនួន ដែលជាតម្រូវកាត និងកង្វះខាតរបស់ប្រជាពលរដ្ឋ គប្បីយើងគ្រប់គ្នាត្រូវ ពង្រឹងពង្រីក ហើយធ្វើការកែលម្អ និងធ្វើការដោះស្រាយ នៅតាមវេទិកាសាធារណ: ជាពិសេសតាមរយ:ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ដោយធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងឆ្នាំ២០២២នេះ ប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់។បញ្ហាចំពោះមុខ ផ្តោតសំខាន់លើបញ្ហាព្រៃលិចទឹក ដែលត្រូវអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ឲ្យមានប្រសិទ្ធិភាពខ្ពស់ទៅលើ ក្រុមជនខិលខូច ដែលបានយកប្រជាកសិករធ្វើរនាំង ដើមី្បផលប្រយោជន៍របស់ខ្លួននោះ គ្រប់អាជ្ញាធរសមត្ថកិច្ចទាំងអស់ ត្រូវពិនិត្យចំពោះជនដែលបានបំពានការកាប់ទន្ទ្រានព្រៃលិចទឹក ដោយវិធានការធ្ងន់ធ្ងរបំផុត យើងក៏មិនអាចអនុគ្រោះឲ្យបានឡើយ គឺត្រូវអនុវត្តទៅតាមផ្លូវច្បាប់ ។ ក៏មានដែរ ការដោះស្រាយបញ្ហាប្រឈម និងរបាយការណ៍លើកឡើងរបស់សមាជិក សមាជិកានៃអង្គប្រជុំ ពីសំណាក់សម្តេចពិជ័យ និងឯកឧត្តមអភិបាលខេត្ត និងបានជម្រុញដល់ក្រុមការងារនេះ បន្តពិនិត្យតាមដាននូវរាល់សកម្មភាពទាំងឡាយណា ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ហើយធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា តម្លាភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មានទំនុកចិត្តលើរាជរដ្ឋាភិបាលយើងផងដែរ។

បញ្ហាបឹងទន្លេសាប សម្តេចក៏បានជម្រុញដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ សំខាន់ជាប់បឹងទន្លេសាប រួមសហការគ្នា ដើមី្បធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ និងសូមឲ្យអាជ្ញាធរបឹងទន្លេសាប ធ្វើការផ្សព្វផ្សាយអំពីច្បាប់គ្រប់តំបន់ព្រៃលិចទឹកឲ្យបានស៊ីជម្រៅដល់ប្រជាកសិករ ដែលអាស្រ័យផលនៅក្នុងតំបន់៣ ក្នុងការសំដៅរក្សាការពារបឹងទន្លេសាប កុំឲ្យវិនាសបាត់បង់នូវព្រៃ លិចទឹក ដែលជាដែនជម្រកត្រីពងកូន នៅរដូវវស្សា និងសត្វស្លាបរស់នៅ។ សម្តេច ក៏បានផ្តាំផ្ញើដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទីភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ សំខាន់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព, ត្រូវជម្រុញដល់ប្រជាពលរដ្ឋឲ្យបានទៅចាក់ វ៉ាក់សាំងគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងចេះសម្របខ្លួនរស់នៅតាមបែបគន្លងថ្មី នៃកូវិដ-១៩ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព:លោក ស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Guida dä storspelare omsättningskrav av Ra Online

ប្រាសាទលលៃ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុល 

ប្រាសាទលលៃ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុល 

អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច ដល់ភ្នាក់ងារទេសចរណ៍របស់ខ្លួន 

អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច ដល់ភ្នាក់ងារទេសចរណ៍របស់ខ្លួន 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.