Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ដែលប្រឡងទទួលបាននិទ្ទេស A

ដោយ Pothe Thun
07/02/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ព្រឹកមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ឧបត្ថម្ភម៉ូតូម្នាក់មួយគ្រឿង រួមជាមួយនឹងលិខិតសរសើរនិងមួកសុវត្ថិភាពចំនួន១ ដល់សិស្សចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ទទួលបាននិទ្ទេស A ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប បានសម្តែងសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះសិស្សានុសិស្សខេត្តសៀមរាបចំនួន១៥៣រូប ក្នុងចំណោមសិស្សានុសិស្ស ចំនួន១.៧៥៣នាក់ ដែលទទួលបាននិទ្ទេសAទូទាំងប្រទេស ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ទំនុកបម្រុង សហការជិតស្និទ្ធចូលរួមយ៉ាងសកម្មបំពេញការងារក្នុងវិស័យអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សា២០២១ ប្រកបដោយជោគជ័យ ដែលសមិទ្ធផលនេះជាការចូលរួមចំណែក និងជួយគាំទ្រលើគ្រប់ផ្នែកនិង ជាសក្ខីកម្ម បង្ហាញពីប្រសិទ្ធភាពនៃការអប់រំ ប្រកបដោយគុណភាព បានកើតចេញពីសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

សម្តេចពិជ័យសេនា បានបន្ថែមថា វិស័យអប់រំនៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកនៅខេត្តសៀមរាប មានភាពរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ប្រកបដោយមោទនភាព ហើយលទ្ធផលដែលទទួលបាននេះ គឺមានកត្តា០២សំខាន់ ៖ ទី១. ការខិតខំប្រឹង ប្រែងរៀនសូត្រផ្ទាល់របស់សិស្ស និង ទី២. ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសឲ្យមានសន្តិភាព ស្ថេរភាព និងមានហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងគ្រូបង្រៀន ហើយបើមិនមានកត្តារួមគ្នាទាំងនេះទេ ក៏មិនអាចមានលទ្ធផលដូចពេលនេះដែរ ដូច្នេះ ក្មួយៗជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេននាពេលអនាគត ហេតុនេះត្រូវខិតខំយកចិត្តទុកដាក់រួមគ្នាការពារសន្តិភាព ដែលកម្រមាននាពេលនេះ ឲ្យបានជាដាច់ខាត ដោយមិនអនុញ្ញាតឲ្យជនណាម្នាក់ ឬក្រុមបក្សណាមួយ ឬជនបរទេសណា មកបំផ្លាញសន្តិភាពនៅកម្ពុជា បានជាដាច់ខាត ពិសេសត្រូវខិតខំបន្តការសិក្សាទៅមុខទៀត ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ សម្រាប់ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា សន្តិភាពនៅកម្ពុជាកើតមានឡើងដោយសារយុទ្ឋសាស្ត្រនៃគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចតេជោ បានចាត់ទុកវិស័យអប់រំ ជាការងារអាទិភាព ព្រោះការអប់រំបានបង្កើតឡើងមូលធនមនុស្ស គំនិតច្នៃប្រឌិត បច្ចេកវិទ្យា ដែលជាកត្តាដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងដើម្បីធានាបាននូវសក្តានុពល សម្រាប់ការប្រកួតប្រជែងជាអន្តរជាតិ ការធ្វើពិពិធកម្ម សេដ្ឋកិច្ចជាតិ និងនិរន្តភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់យើង។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូនិង សិស្សានុសិស្សទាំងអស់ ត្រូវបន្តលើកកម្ពស់សុខភាពអនាម័យឱ្យបានខ្ជាប់ខ្ជួន ក្នុងបរិបទកូវីដ-១៩នេះ ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នៅក្នុងសាលារៀន និងត្រូវគិតគូពីជម្រើសឱ្យបានច្រើន ក្នុងការផ្តល់សេវាអប់រំ អាស្រ័យលើទីតាំងភូមិសាស្រ្ត នៃហានិភ័យការចម្លងជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១២មណ្ឌល ស្មើនឹង៣៥៧បន្ទប់ មានបេក្ខជនសរុបចំនួន៨.៨៣២នាក់ ក្នុងនោះស្រីចំនួន ៥.០៣៨នាក់ ហើយក្នុងចំណោមបេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិនចំនួន១៥៧នាក់ ក្នុងនោះស្រីចំនួន ៧១នាក់ និងឯកជនបំពេញវិជ្ជាចំនួន១៥៥នាក់ ក្នុងនោះស្រីចំនួន ៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០នាក់ ៕

អត្ថបទ និង រូបថត ៖ សហការី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សិស្សនិទ្ទេសA
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប !

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប !

Guida dä storspelare omsättningskrav av Ra Online

ប្រាសាទលលៃ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុល 

ប្រាសាទលលៃ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុល 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.