នាវាពិឃាតអាមេរិក បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Jonathan Hoffman បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានស្ថិតនៅក្នុង «សញ្ញានៃការគំរាមកំហែង» ដល់នាវាចម្បាំងអាមេរិកនៅច្រក សមុទ្រ Hormuz មុនពេលត្រូវបានបំផ្លាញដោយកងកម្លាំងអាមេរិកក្នុងសកម្មភាពការពារខ្លួន។ កាលពីខែមិថុនាកន្លងទៅ កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) បានប្រកាសថា ពួកគេបានបាញ់ទម្លាក់យន្តហោះស៊ើបការអាមេរិកមួយគ្រឿងទៅលើដែនទឹកនៃខេត្ត Hormozgan របស់អ៊ីរ៉ង់។ ក្រុងតេអេរ៉ង់បានអះអាងថា យានអវកាសស៊ើបការណ៍អាមេរិក RQ-4 ...