Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

នាវា​ពិឃាត​អាមេរិក បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ កាលពីពេល​ថ្មីៗ​នេះ

ដោយ Pothe Thun
19/07/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
នាវា​ពិឃាត​អាមេរិក បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ កាលពីពេល​ថ្មីៗ​នេះ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Jonathan Hoffman បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​បាន​ស្ថិតនៅក្នុង «​សញ្ញា​នៃ​ការគំរាមកំហែង​» ដល់​នាវាចម្បាំង​អាមេរិក​នៅ​ច្រក សមុទ្រ Hormuz មុនពេល​ត្រូវបាន​បំផ្លាញ​ដោយ​កងកម្លាំង​អាមេរិក​ក្នុង​សកម្មភាព​ការពារ​ខ្លួន​។​

​កាលពី​ខែមិថុនា​កន្លងទៅ កងកម្លាំង​ឆ្មាំ​បដិវត្ត​អ៊ីស្លាម (IRGC) បានប្រកាសថា ពួកគេ​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ើប​ការ​អាមេរិក​មួយគ្រឿង​ទៅលើ​ដែនទឹក​នៃ​ខេត្ត Hormozgan របស់​អ៊ីរ៉ង់​។ ក្រុង​តេ​អេ​រ៉ង់​បាន​អះអាងថា យានអវកាស​ស៊ើបការណ៍​អាមេរិក RQ-4 Global Hawk បាន​រំលោភ​លើ​ដែនអាកាស​របស់ខ្លួន​ខ​ណៈ​ទីក្រុង​វ៉ាស៊ីនតោន​អះអាងថា ឧបករណ៍​នេះ​កំពុង​ប្រតិបត្តិការ​លើ​ដែនទឹក​អន្តរជាតិ​។​

​លោក Hoffman បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ី​ម៉ែ​ល​មួយ​ថា នៅ​ម៉ោង​ប្រហែល ១០​ព្រឹក​ម៉ោង​ក្នុងស្រុក នាវា USS Boxer កំពុងស្ថិត​នៅក្នុង​ដែនទឹក​អន្តរជាតិ ដែល​រៀបចំ​ចរាច​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នៅ​ច្រក​សមុទ្រ Hormuz​។ ប្រព័ន្ធ​អាកាសយានិក​គ្មាន​មនុស្ស​បើក​(UAS) បាន​ហោះ​ទៅដល់​ជិត នាវា​Boxer ហើយ​បាន​ស្ថិតក្នុង​សញ្ញា​នៃ​ការគំរាមកំហែង​មួយ​។ នាវា​នេះ​បាន​ចាត់វិធានការ​ការពារ​ប្រឆាំងនឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ដើម្បី​ធានា​សុវត្ថិភាព​នៃ​កប៉ាល់ និង​នាវិក​របស់ខ្លួន​។​

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

​នៅពេល​មុននេះ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​បាន​និយាយថា នាវា USS Boxer បាន​បំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ ដែល​បាន​ចូលមក​ក្បែរ​នាវា​ប្រហែល​ជិត​មួយ​គីឡូ​ម៉ែត ខណៈ​វា​កំពុង​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz​។​

​នៅក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​មួយ លោក ត្រាំ បាន​និយាយថា នេះ​ជា​ឧបទ្ទវហេតុ​មួយ​នៅក្នុង​ច្រក​សមុទ្រ Hormuz ដែល​វា​បាន​ពាក់ព័ន្ធ​នឹង​នាវា​ពិឃាត​អាមេរិក USS Boxer ។ សហរដ្ឋអាមេរិក សូម​រក្សា​សិទ្ធិ​ក្នុងការ​ការពារ​បុគ្គលិក និង​ផលប្រយោជន៍​របស់​អា​មេ​រិច ហើយ​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ថ្កោលទោស ចំពោះ​ការប៉ុនប៉ង​របស់​អ៊ីរ៉ង់​ក្នុងការ​រំខាន​ដល់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ពាណិជ្ជកម្ម​សកល​៕​

Tags: នាវា​ពិឃាត​អាមេរិកព័ត៌មានអន្តរជាតិអាមេរិក-អ៊ីរ៉ង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

រថយន្ត ម៉ាក SANG YONG ISTANA មួយ គ្រឿង ដឹក ភ្ញៀវទេសចរជនជាតិចិន​ប្រុស ស្រី​ចំនួន​១៣​នាក់ ត្រូវបាន​ក្រឡាប់ ផ្ងារ ជើង

រថយន្ត ម៉ាក SANG YONG ISTANA មួយ គ្រឿង ដឹក ភ្ញៀវទេសចរជនជាតិចិន​ប្រុស ស្រី​ចំនួន​១៣​នាក់ ត្រូវបាន​ក្រឡាប់ ផ្ងារ ជើង

ផល​នេសាទ​ក្នុង​បឹង​ទន្លេសាប បន្ត​ថយចុះ​យ៉ាងខ្លាំងក្នុង​រយៈ​ជាង ២​ទសវត្ស​ចុងក្រោយ​នេះ​

ផល​នេសាទ​ក្នុង​បឹង​ទន្លេសាប បន្ត​ថយចុះ​យ៉ាងខ្លាំងក្នុង​រយៈ​ជាង ២​ទសវត្ស​ចុងក្រោយ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.