លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំស្តីពី នីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចុងក្រោយ
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីនីតិវិធីនៃការលុបឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោតចុងក្រោយ (ទ.១០២៥) ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនោះ ដើម្បីឱ្យការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតផ្លូវការ ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំអនុវត្តឲ្យបានត្រឹមត្រូវ និងមានតម្លាភាព ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សំដៅធានាបាននូវបញ្ជីបោះឆ្នោតដែលមានគុណភាព និងបច្ចុប្បន្នភាព។ ...