Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សម្តេចតេជោ៖បវេសនកាលឆ្នាំសិក្សាថ្មី នឹងបើកនៅខែមករា ឆ្នាំ២០២១

ដោយ Pothe Thun
29/12/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សម្តេចតេជោ៖បវេសនកាលឆ្នាំសិក្សាថ្មី នឹងបើកនៅខែមករា ឆ្នាំ២០២១
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសេចក្តីថ្លែងសារពិសេសទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្តីពីការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយបង្ហាញនូវការសម្រេចចិត្ត អនុញ្ញាតឲ្យក្រសួងអប់រំយុវជន និងកីឡា រៀបចំបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

សម្តេចតេជោ ក៏បានបង្ហាញឲ្យដឹងផងដែរ អំពីមូលហេតុចម្បងៗ នៃការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដោយភ្ជាប់ជាមួយនឹងការសម្រេចឲ្យមានការបើកបវេសនកាលឆ្នាំសិក្សាថ្មីនោះថា កម្ពុជាអាចគ្រប់គ្រងបានការរីករាលដាលនៃវារុសកូវីដ-១៩។ ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ គិតត្រឹមថ្ងៃទី២៨ខែធ្នូ គ្រូពេទ្យជំនាញពុំមានរកឃើញវិជ្ជមានវារុសកូវីដ១៩នៅលើសំណាកដែលសង្ស័យណាមួយនោះឡើយ ហើយការគ្រប់គ្រងពលករចំណូលស្រុកមកពីប្រទេសថៃ ទាំងការធ្វើចត្តាឡីស័ក នឹងលទ្ធផលតេស្តសំណាក អាចបញ្ចាក់បានថា ពុំមានករណីនាំចូលក្នុងសហគមន៍នោះទេ។

សម្តេចនៅបានរំលឹកដែរថា ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា វាមិនមែនជាការបិទបញ្ចប់ការប្រុងប្រយ័ត្ននោះទេ តែត្រូវបន្តអនុវត្តវិធានការសុវត្ថិភាព ៣ការពារ រួមមាន ពាក់ម៉ាស់, លាងដៃ, រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយប្រើជម្រើសស្តង់ដារ ចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។ នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវមានការត្រួតពិនិត្យ បើមិនពាក់ម៉ាស់គឺមិនឱ្យចូល ហើយត្រូវវ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ ជាដើម។ល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យ៉ាងណាក៏ដោយ សម្តេចតេជោ បានរំលឹកឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យតាមដានពិនិត្យបញ្ហានេះតាមគោលដៅខាងលើ បើមិនអនុវត្តន៍តាមគោលការណ៍៣កុំនេះទេ ត្រូវបិទទ្វារជាបណ្តោះអាសន្ន។

ការអនុវត្តវិធានការ ៣កុំ ក៏ត្រូវបានសម្តេចតេជោរំលឹកឡើងវិញផងដែរ ដូចជា កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅក្នុងកន្លែងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមនុស្សច្រើនកុះករ កុំប៉ះពាល់ចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា អ្នកមានជម្ងឺផ្តាសាយ ឬសង្ស័យមានវារុសកូវីដ-១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យជំនាញជាបន្ទាន់។

ជាការលើកបង្ហាញបន្ថែមជាថ្មីម្តងទៀត សម្តេចបានចេញបទបញ្ចាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រៀមការឆ្លើយតបទៅនឹងទំហំការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលក្នុងនោះ សម្រាប់វិស័យអប់រំ គឺត្រៀមផ្តល់ជូននូវដំណោះស្រាយឧបករណ៍សម្ភារការពារសុវត្ថិភាព សម្រាប់សិស្សនិងគ្រូបង្រៀន។ ដោយឡែក នៅលើសមរភូមិជួរមុខកូវីដ-១៩ សម្រាប់ឆ្នាំ២០២១ ក្របខណ្ឌគ្រូពេទ្យចំនួន៣,០០០នាក់ ត្រូវបានផ្តល់ជូនក្រសួងសុខាភិបាល ដើម្បីដាក់ពង្រាយតាមគោលដៅមូលដ្ឋានសហគមន៍ ហើយបើសិនជាមិនគ្រប់គ្រាន់ទេនោះ នឹងត្រូវបន្ថែមទៀត ប៉ុន្តែត្រូវប្រាកដថា ជាគ្រូពេទ្យស្របតាមលក្ខខណ្ឌតម្រូវ សម្រាប់ការប្រយទ្ធក្នុងសមរភូមិកូវីដ-១៩៕

អត្ថបទ ៖ លោក ងិន គឹមឡេង

រូបភាព ៖  facebook (Samdech Hun Sen, Cambodian Prime Minister)

Tags: បវេសនកាលឆ្នាំសិក្សា ២០២០-២០២១បវេសនកាលឆ្នាំសិក្សាថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកក្រឡាញ់ ប្រជុំបូកសរុបលទ្ធផលការងារច្រកចេញចូលប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១

រដ្ឋបាលស្រុកក្រឡាញ់ ប្រជុំបូកសរុបលទ្ធផលការងារច្រកចេញចូលប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២១

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា គឺជាសមិទ្ធផល នៃនយោបាយ ឈ្នះ-ឈ្នះ ២៩ធ្នូ ១៩៩៨

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា គឺជាសមិទ្ធផល នៃនយោបាយ ឈ្នះ-ឈ្នះ ២៩ធ្នូ ១៩៩៨

ឯកឧត្តមអភិបាលខេត្តសៀមរាប សម្រេចអនុញ្ញាតឲ្យអាជីវករតំបន់ផាប់ស្ទ្រីត និងអង្គរ-ឃ្យុងយូ លក់ដូរជាធម្មតានៅថ្ងៃឆ្លងឆ្នាំសកល តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩

ឯកឧត្តមអភិបាលខេត្តសៀមរាប សម្រេចអនុញ្ញាតឲ្យអាជីវករតំបន់ផាប់ស្ទ្រីត និងអង្គរ-ឃ្យុងយូ លក់ដូរជាធម្មតានៅថ្ងៃឆ្លងឆ្នាំសកល តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.