Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអភិបាលខេត្តសៀមរាប សម្រេចអនុញ្ញាតឲ្យអាជីវករតំបន់ផាប់ស្ទ្រីត និងអង្គរ-ឃ្យុងយូ លក់ដូរជាធម្មតានៅថ្ងៃឆ្លងឆ្នាំសកល តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩

ដោយ Pothe Thun
30/12/2020
នៅក្នុង ព័ត៌មានជាតិទូទៅ
ឯកឧត្តមអភិបាលខេត្តសៀមរាប សម្រេចអនុញ្ញាតឲ្យអាជីវករតំបន់ផាប់ស្ទ្រីត និងអង្គរ-ឃ្យុងយូ លក់ដូរជាធម្មតានៅថ្ងៃឆ្លងឆ្នាំសកល តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩
9.6k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឲ្យអាជីវករក្នុងតំបន់ផាប់ស្ទ្រីត និងតំបន់អង្គរ-ឃ្យុងយូ លក់ដូរជាធម្មតា នៅថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ប៉ុន្តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩នៅតាមកន្លែងនីមួយៗ ព្រមទាំងមានការត្រួតពិនិត្យពីមន្ត្រីជំនាញ។

នេះបើតាមប្រសាសន៍ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ ខេត្តសៀមរាប ក្នុងជំនួបផ្សព្វផ្សាយបន្ទាន់មួយ ជាមួយក្រុមអាជីវករលក់ដូរ ក្នុងតំបន់អង្គរ-ឃ្យុងយូ ក្រុងសៀមរាប ប្រមាណាជាង៣០០នាក់ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

ស្របតាមសេចក្ដីថ្លែងសារពិសេស នៃការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា របស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចនៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសមុនថ្ងៃបុណ្យឆ្លងឆ្នាំសាកល ២០២០-២០២១ ត្រូវតែបន្តអនុវត្តន៍ឲ្យបានហ្មត់ចត់ នូវវិធានសុវត្ថិភាព ៣ការពារ រួមមាន៖ ពាក់ម៉ាសការពារ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម។ លើសពីនេះ ការអនុវត្ត ៣កុំ រួមមាន កុំទៅកន្លែងប្រមូលផ្ដុំមានមនុស្សច្រើន កុំទៅកន្លែងបិទជិតប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកុំស្និទ្ធស្នាល អោប រឺចាប់ដៃជាដើម និងបន្ថែមពីលើសនោះ ត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

នៅក្នុងជំនួបផ្សព្វផ្សាយដល់អាជីវករនេះដែរ អាជ្ញាធរខេត្ត បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការត្រួតពិនិត្យ-ការបាញ់កម្តៅ ការពាក់ម៉ាស់គ្រប់បណ្តាច្រកចេញចូលទាំង៦កន្លែង ជុំវិញទីតាំងលក់ដូរពេលរាត្រីអង្គរ-ឃ្យុងយូ ដោយមានក្រុមការងារជំនាញ សហការជាមួយកម្លាំងសមត្ថកិច្ចផងដែរ។

អាជ្ញាធរខេត្ត ក៏បានណែនាំ ដល់គ្រប់បណ្តាទីតាំងអាជីវកម្ម ត្រូវតែមានឧបករណ៍-សម្ភារការពារសុវត្ថិភាព រក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និងត្រូវរួមគ្នាធានាបានថា តំបន់អង្គរ-ឃ្យុងយូ នៅថ្ងៃបុណ្យឆ្លងឆ្នាំសាកល ជាទីតាំងមានសុវត្ថិភាព។ ករណីអាជីវករមិនអនុវត្តន៍តាមសេចក្ដីណែនាំរបស់អាជ្ញាធរខេត្ត អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការផ្អាកដំណើរអាជីវកម្មនោះជាបណ្តោះអាសន្ន៕

អត្ថបទ និងរូបភាព៖ លោក ងិន គឹមឡេង និងលោក ខេង ឧត្តម
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: countdownCOVID-19Pub Streetsiemreapnewsឆ្លងឆ្នាំសកល២០២១
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ លើផ្ទៃដីវាលស្មៅជាង១១ហិកតា ក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវបានរៀបចំរួចរាល់

ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ លើផ្ទៃដីវាលស្មៅជាង១១ហិកតា ក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវបានរៀបចំរួចរាល់

ឆ្នាំ២០២០ចំនួនរថយន្តចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងខេត្តសៀមរាប កើនឡើងជិត១៨ភាគរយ

ឆ្នាំ២០២០ចំនួនរថយន្តចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងខេត្តសៀមរាប កើនឡើងជិត១៨ភាគរយ

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការតាំងទីលំនៅថ្មី របស់ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅដ្ឋាននៅតាមមាត់ស្ទឹងសៀមរាប 

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការតាំងទីលំនៅថ្មី របស់ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅដ្ឋាននៅតាមមាត់ស្ទឹងសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.