Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអភិបាលខេត្តសៀមរាប ចុះពិនិត្យការតាំងទីលំនៅថ្មី របស់ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅដ្ឋាននៅតាមមាត់ស្ទឹងសៀមរាប 

ដោយ Pothe Thun
31/12/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
132
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំ និងតំណាងស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពការតាំងទីលំនៅថ្មី របស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋាន នៅតាមមាត់ស្ទឹងសៀមរាប មកកាន់ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលរៀបចំ ដោយរដ្ឋបាលខេត្ត ។

តាមរយៈការចុះពិនិត្យ និងសួរសុខទុក្ខក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅលើដីលំនៅដ្ឋានថ្មីសរុប ៤៣០គ្រួសារ មានចំនួន៧៧គ្រួសារហើយ ដែលបានមកតាំងទីលំនៅជាក់ស្ដែង បន្ទាប់ពីការចាប់ឆ្នោតជាសាធារណៈ និងបោះបង្គោលព្រំដី ដែលរៀបចំដោយអាជ្ញាធរខេត្ត។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ការចាប់ផ្ដើមមករស់នៅលើទីតាំងថ្មីនេះ ពិតជាពុំងាយស្រួលដូចទីតាំងចាស់ដែលប្រជាពលរដ្ឋធ្លាប់បានរស់នៅជាច្រើនឆ្នាំកន្លងមកនោះទេ។ ប៉ុន្តែការងារដែលអាជ្ញាធរខេត្ត ត្រូវអនុវត្ត គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសោភណ្ឌភាពក្នុងក្រុង ឲ្យសាកសមជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញ របស់ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះ អាជ្ញាធរខេត្ត ក៏បានផ្ដល់នូវបណ្ណកម្មសិទ្ធកាន់កាប់ដីស្របច្បាប់ ដែលពេលកន្លងមកបងប្អូនប្រជាពលរដ្ឋមិនធ្លាប់ទទួលបានលើទីតាំងចាស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ផងដែរថា រាល់បញ្ហាប្រឈមចាំបាច់ របស់ប្រជាពលរដ្ឋលើទីតាំងថ្មីនេះ រដ្ឋបាលខេត្ត បាននឹងកំពុងដោះស្រាយជាបណ្ដើរៗហើយ រួមមាន ការសាងសង់បង្គន់អនាម័យ អណ្ដូងទឹក ភ្លើងបំភ្លឺសាធារណៈ ការតបណ្ដាញចរន្តអគ្គិសនីរបស់រដ្ឋ ចូលមកដីលំនៅដ្ឋានជាដើម។ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ក្នុងមូលដ្ឋាននេះ រួមមាន មណ្ឌលសុខភាព សាលាបឋមសិក្សាចាប់ថ្នាក់ទី១ ដល់ទី៦ និងមានគម្រោងបង្កើតទៅជាអនុវិទ្យាល័យនាពេលខាងមុខ។ ចំពោះការផ្ដល់សេវាសាធារណៈនានា លោកអភិបាលក្រុងសៀមរាប រួមនិងលោកអភិបាលស្រុកបន្ទាយស្រី និងសហការដោះស្រាយជូនប្រជាពលរដ្ឋទៅតាមនីតិវិធី។

ក្នុងឱកាសនោះ អាជ្ញាធរខេត្ត បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៧៧គ្រួសារដែលបានមកតាំងទីលំនៅជាក់ស្ដែង ដោយក្នុងមួយគ្រួសារ រដ្ឋបាលខេត្តចែកជូន៖ អង្ករ ២៥គ.ក្រ មី១កេស ត្រីខកំប៉ុង ១យូរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មុងជ្រលក់ថ្នាំ ១កញ្ចប់ និងភួយ ១កញ្ចប់។ បន្ថែមពីនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៏បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋខាងលើ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖
អង្ករ ៣០គ.ក្រ មី១កេស ត្រីខកំប៉ុង ១យូរ ទឹកត្រី ១យួរ ធុងទឹកមួយចំណុះ ៤៥លីត្រ អំបិល ស័ង្កសី ២២សន្លឹក ១គ.ក្រ និងប៊ីចេង ៥០០ក្រាម។

សូមជម្រាបថា ប្រជាពលរដ្ឋសរុបចំនួន ៤៣០គ្រួសារនេះ បានស្ម័គ្រចិត្តរុះរើលំនៅដ្ឋាននៅតាមដងស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគ ដល់ស្ពានអង្គរ ក្រុងសៀមរាប។

ដីលំនៅដ្ឋានថ្មីនេះ ជាគោលនយោបាយ និងមានការសម្របសម្រួលពីអាជ្ញាធរខេត្តសៀមរាប ដោយក្នុង១គ្រួសារទទួលបានដីលំនៅដ្ឋាន ២០ម៉ែត្រ គុណនិង ៣០ម៉ែត្រ លើផ្ទៃដីសរុប៨៥ហិចតា។ ទីតាំងនេះ មានចម្ងាយប្រមាណជា២២គីឡូម៉ែត្រ ពីក្រុងសៀមរាប៕ អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួលដោយ៖ លោក សេង ផល្លី!!! ។

Tags: លំនៅដ្ឋាននៅតាមមាត់ស្ទឹងសៀមរាបអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការរៀបចំជួសជុលកែលម្អផ្លូវ ចិញ្ចើមផ្លូវនិងសួនច្បារនៅមុខប្រាសាទអង្គរវត្ត បានរួចរាល់ហើយ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាការរៀបចំជួសជុលកែលម្អផ្លូវ ចិញ្ចើមផ្លូវនិងសួនច្បារនៅមុខប្រាសាទអង្គរវត្ត បានរួចរាល់ហើយ

អាជ្ញាធរខេត្តសៀមរាប ព្រមានផ្អាកទីតាំងអាជីវកម្មក្នុងតំបន់ផាប់ស្រ្ទីត មិនអនុវត្តន៍តាមវិធានសុវត្តិភាពទប់ស្កាត់ជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាប ព្រមានផ្អាកទីតាំងអាជីវកម្មក្នុងតំបន់ផាប់ស្រ្ទីត មិនអនុវត្តន៍តាមវិធានសុវត្តិភាពទប់ស្កាត់ជំងឺកូវីដ-១៩

ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ធ្លាក់ចុះជាង៨៥ភាគរយ

ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ធ្លាក់ចុះជាង៨៥ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.