Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប ព្រមានផ្អាកទីតាំងអាជីវកម្មក្នុងតំបន់ផាប់ស្រ្ទីត មិនអនុវត្តន៍តាមវិធានសុវត្តិភាពទប់ស្កាត់ជំងឺកូវីដ-១៩

ដោយ Pothe Thun
31/12/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ព្រមានផ្អាកទីតាំងអាជីវកម្មក្នុងតំបន់ផាប់ស្រ្ទីត មិនអនុវត្តន៍តាមវិធានសុវត្តិភាពទប់ស្កាត់ជំងឺកូវីដ-១៩
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្ម ក្នុងខេត្តសៀមរាប តំបន់ផាប់ស្រ្ទីត បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីវិធានសុវត្ថិភាពការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២០-២០២១ ដល់អាជីវករ ភ្នាក់ងារផ្ដល់សេវាទេសចរណ៍នានា ក្នុងតំបន់ផាប់ស្រ្ទីត សរុបជាង១០០នាក់។

លោកអភិបាលរងខេត្ដ បង្ហាញថា អាជ្ញាធរខេត្ត នឹងរៀបចំក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាព នៅតាមច្រកនីមួយៗ ក្នុងតំបន់ផាប់ស្ទ្រីត ក្នុងនោះម្ចាស់ទីតាំងអាជីវកម្មទាំងអស់ ត្រូវតែមានឧបករណ៍-សម្ភារការពារសុវត្ថិភាព រក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ និងត្រូវរួមគ្នាធានាបានថា នៅថ្ងៃបុណ្យឆ្លងឆ្នាំសកល តំបន់នេះជាទីតាំងមានសុវត្ថិភាព។ ករណីម្ចាស់អាជីវកម្ម មិនអនុវត្តន៍តាមសេចក្ដីណែនាំរបស់អាជ្ញាធរខេត្ត កម្លាំងមានសមត្ថកិច្ច នឹងផ្អាកដំណើរអាជីវកម្មនោះជាបណ្តោះអាសន្ន។

គួររំលឹកថា ទោះបីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ កាលពីថ្ងៃទី២៩ ខែធ្នូកន្លងទៅក្ដី ប៉ុន្តែសម្តេចនៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងត្រូវតែបន្តអនុវត្តន៍ឲ្យបានហ្មត់ចត់ នូវវិធានសុវត្ថិភាព ៣ការពារ រួមមាន៖ ពាក់ម៉ាសការពារ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម។ លើសពីនេះ ការអនុវត្ត ៣កុំ រួមមាន កុំទៅកន្លែងប្រមូលផ្ដុំមានមនុស្សច្រើន កុំទៅកន្លែងបិទជិតប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកុំស្និទ្ធស្នាល អោប រឺចាប់ដៃជាដើម និងបន្ថែមពីលើសនោះ ត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: ផាប់ស្រ្ទីតវិធានសុវត្តិភាពទប់ស្កាត់ជំងឺកូវីដ-១៩អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ធ្លាក់ចុះជាង៨៥ភាគរយ

ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ធ្លាក់ចុះជាង៨៥ភាគរយ

មន្ទីរព័ត៌មានខេត្តសៀមរាប ប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ ២និងទិសដៅអនុវត្តបន្តឆ្នាំ២០២១

មន្ទីរព័ត៌មានខេត្តសៀមរាប ប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ ២និងទិសដៅអនុវត្តបន្តឆ្នាំ២០២១

ការប្រណាំងកង់ថ្នាក់ជាតិ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ក្នុងខេត្តសៀមរាប គ្រោងរៀបចំនៅចុងខែមករា ២០២១នេះ

ការប្រណាំងកង់ថ្នាក់ជាតិ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ក្នុងខេត្តសៀមរាប គ្រោងរៀបចំនៅចុងខែមករា ២០២១នេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.