Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការប្រណាំងកង់ថ្នាក់ជាតិ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ក្នុងខេត្តសៀមរាប គ្រោងរៀបចំនៅចុងខែមករា ២០២១នេះ

ដោយ Pothe Thun
04/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានកីឡា
ការប្រណាំងកង់ថ្នាក់ជាតិ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ក្នុងខេត្តសៀមរាប គ្រោងរៀបចំនៅចុងខែមករា ២០២១នេះ
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ និងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ គ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បន្ទាប់ពីត្រូវបានលើកពេលជាច្រើនលើក ដោយសារវិបត្តិជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២០។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះថា ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ គ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប មុនមួយថ្ងៃ នៃទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី២៥ឆ្នាំ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលជាទិវាកីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ របស់កម្ពុជា និងទាក់ទាញបានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិជាង១ម៉ឺននាក់មកចូលរួម កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ ទិវារត់ប្រណាំងអន្តរជាតិនេះដែរ បានទទួលថវិកាជាង ១០ម៉ឺនដុល្លារអាមេរិក ពីសប្បុសជន ដើម្បីបរិច្ចាគជួយដល់មន្ទីរពេទ្យ អង្គការសង្គមនានា។

ទោះបីជាទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅក្នុងតំបន់រមណីដ្ឋានអង្គរ នឹងរៀបចំឡើងវិញ នាចុងខែមករា ឆ្នាំ២០២១នេះក្ដី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ទិវានេះ ពុំអាចទទួលកីឡាករ-កីឡាការិនីមកពីក្រៅប្រទេស ចូលរួមបាននោះទេ។ ដោយឡែក កីឡាករ-កីឡាការិនី ជាតិ និងអន្តរជាតិ ក្នុងស្រុក ត្រូវបានអនុញ្ញាត ប៉ុន្តែវិធានសុវត្ថិភាពសុខាភិបាល ដើម្បីការពារពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែត្រូវបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន៕

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

អត្ថបទ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រូបភាព៖ ដោយមន្ទីរព័ត៌មានខេត្តសៀមរមាប
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: ការប្រកួតកីឡាខេត្តសៀមរាបទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងទិវារត់ប្រណាំងអន្តរជាតិប្រណាំងកង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកសូទ្រនិគម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ សូទ្រនិគមស្រុកខ្ញុំ «មួកមួយជីវិតមួយ»

រដ្ឋបាលស្រុកសូទ្រនិគម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ សូទ្រនិគមស្រុកខ្ញុំ «មួកមួយជីវិតមួយ»

ក្រុមចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពប្រដាប់អាវុធនៃសមរភូមិមុខ ប្រគល់ថវិកាជាង៦០០០ដុល្លារ ជូនដល់អង្គភាពវរសេនាតូចព្រំដែនលេខ១

ក្រុមចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពប្រដាប់អាវុធនៃសមរភូមិមុខ ប្រគល់ថវិកាជាង៦០០០ដុល្លារ ជូនដល់អង្គភាពវរសេនាតូចព្រំដែនលេខ១

សាខាកាកបាទក្រហមខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនសម្រាប់ចូលរួមក្នុងសកម្មភាពមនុស្សធម៌

សាខាកាកបាទក្រហមខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនសម្រាប់ចូលរួមក្នុងសកម្មភាពមនុស្សធម៌

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.