Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពប្រដាប់អាវុធនៃសមរភូមិមុខ ប្រគល់ថវិកាជាង៦០០០ដុល្លារ ជូនដល់អង្គភាពវរសេនាតូចព្រំដែនលេខ១

ដោយ Pothe Thun
05/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពប្រដាប់អាវុធនៃសមរភូមិមុខ ប្រគល់ថវិកាជាង៦០០០ដុល្លារ ជូនដល់អង្គភាពវរសេនាតូចព្រំដែនលេខ១
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសណ្ឋាគារស៊ីធី-អង្គរ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ក្នុងនាមប្រធានក្រុមសម្ព័ន្ធមេត្រីភាព បាននាំយកថវិកា ៦,៤០០ដុល្លារអាមេរិកឧបត្ថម្ភដល់អង្គភាពវរសេនាតូចព្រំដែនលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលបច្ចុប្បន្ននេះ មានទីតាំងឈរជើងនៅក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ឧត្តមសេនីយទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានរំលឹកថា ក្រុមចងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នស៊ីវិលសមរភូមិក្រោយ ជាមួយបណ្តាអង្គភាពប្រដាប់អាវុធនៅសមរភូមិមុខ ត្រូវបានបង្កើតឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកាលពី១២ឆ្នាំមុន ដែលកងទ័ពកម្ពុជាកំពុងស្ថិតក្នុងសមរភូមិការពារបូរណភាពដែនដី កសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ មកដល់បច្ចុប្បន្ននេះ ក្រុមសម្ព័ន្ធមេត្រីភាពទូទាំងប្រទេស បាននិងកំពុងបំពេញកាត្វកិច្ចរបស់ខ្លួន រួមចំណែកជួយឧបត្ថម្ភដល់ការអភិវឌ្ឍអង្គភាពដៃគូរបស់ខ្លួន។ ជាក់ស្តែង តាមរយៈក្រុមចងសម្ព័ន្ធមេត្រីភាព ដែលដឹកនាំដោយឯកឧត្តមតំណាងរាស្រ្ត សៀងណាំ អង្គភាពវរសេនាតូចព្រំដែនលេខ១ មកដល់ពេលនេះ កសាងបានទីតាំងបញ្ជាការដ្ឋានរឹងមាំមួយកន្លែង នៅចំណុចភូមិសាស្រ្តអូរកូនតឹង នៃស្រុកវ៉ារិន។

ថវិកាឧបត្ថម្ភនេះ បានមកពីការចូលរួម នៃសមាជិករបស់ក្រុមសម្ព័ន្ធមេត្រីភាព រួមមានមន្រ្តីរាជការ ពាណិជ្ជករនិងមួយផ្នែកទៀតជាអាជីវករក្នុងក្រុងសៀមរាប។ ថវិកាឧបត្ថមនាពេលនេះដែរ គ្រោងនឹងប្រើប្រាស់ដើម្បីសាងសង់ផ្ទះបាយថ្មីមួយខ្នង សម្រាប់លើកកម្ពស់អនាម័យ និងសុខភាពជូនដល់កម្លាំងកងទ័ព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ លើកឡើងថា បើទោះបីវិបត្តិជំងឺកូវីដ-១៩ នៅបន្តគម្រាមកំហែងដល់បណ្ដាប្រទេសលើពិភពលោក ប៉ុន្តែក្នុងនាមជាក្រុមសម្ព័ន្ធមេត្រីភាព រវាងសមរភូមិមុខ និងសមរភូមិក្រោយនៅតែពុំអាចកាត់ផ្ដាច់បានឡើយ។ ទន្ទឹមនេះ ការបង្កើតភាពស្និទ្ធស្នាល លើកទឹកចិត្ដ និងធ្វើឱ្យកងកម្លាំងមានភាពជឿជាក់ និងកក់ក្ដៅ ក្នុងការរួមចំណែកការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស គឺការពារបូរណភាពទឹកដី និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

អត្ថបទ និងរូបភាព៖ លោក ងិន គឹមឡេង និងលោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: តំណាងរាស្រ្តមណ្ឌលសៀមរាបសម្ព័ន្ធមេត្រីភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនសម្រាប់ចូលរួមក្នុងសកម្មភាពមនុស្សធម៌

សាខាកាកបាទក្រហមខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនសម្រាប់ចូលរួមក្នុងសកម្មភាពមនុស្សធម៌

លោកអភិបាលស្រុកបន្ទាយស្រី ជំរុញប្រជាពលរដ្ឋដាំដំណាំ និងចិញ្ចឹមសត្វ បម្រើដល់សក្ដានុពលទេសចរណ៍របស់ស្រុក

លោកអភិបាលស្រុកបន្ទាយស្រី ជំរុញប្រជាពលរដ្ឋដាំដំណាំ និងចិញ្ចឹមសត្វ បម្រើដល់សក្ដានុពលទេសចរណ៍របស់ស្រុក

អាជ្ញាធរជាតិអប្សរា គ្រោងនឹងជួសជុលរួតទី៣ នៃប្រាសាទបាយ័ន នៅដើមឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរា គ្រោងនឹងជួសជុលរួតទី៣ នៃប្រាសាទបាយ័ន នៅដើមឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.