Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោកអភិបាលស្រុកបន្ទាយស្រី ជំរុញប្រជាពលរដ្ឋដាំដំណាំ និងចិញ្ចឹមសត្វ បម្រើដល់សក្ដានុពលទេសចរណ៍របស់ស្រុក

ដោយ Pothe Thun
05/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សេដ្ឋកិច្ច និង កសិកម្ម
លោកអភិបាលស្រុកបន្ទាយស្រី ជំរុញប្រជាពលរដ្ឋដាំដំណាំ និងចិញ្ចឹមសត្វ បម្រើដល់សក្ដានុពលទេសចរណ៍របស់ស្រុក
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីបាត់បង់ភ្ញៀវទេសចរអន្តរជាតិ អំឡុងវិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបាត់បង់ប្រាក់ចំណូលស្ទើរទាំងស្រុងពីវិស័យទេសចរណ៍ និងពឹងផ្អែកលើវិស័យកសិកម្មជាប្រភពចំណូលចម្បង។ តាមរយៈសក្ដានុពលទេសចរណ៍របស់ស្រុក រដ្ឋបាលស្រុកបន្ទាយស្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រែក្លាយពីការ ដាំដុះបែបបុរាណ និងឧស្សាហកម្ម ទៅជាការដាំដុះបែបកសិទេសចរណ៍វិញ។

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្នុងកម្មវិធីសន្ទនាមតិ របស់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លើកឡើងថា ដោយសារស្រុកបន្ទាយស្រី ស្ថិតក្នុងតំបន់ភ្នំ ទីនេះសំបូរទៅដោយ តំបន់រមណីដ្ឋានធម្មជាតិ និងប្រាសាទបុរាណជាច្រើន ដែលជាសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ដូច្នេះការដាំដុះ និងចិញ្ចឹមសត្វ សម្រាប់ភ្ញៀវទេសចរណ៍ នឹងផ្ដល់ឱកាសការងារ និងចំណូលកាន់តែច្រើនបន្ថែមទៀត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។

លោកអភិបាលស្រុក បង្ហាញថា បច្ចុប្បន្នអាជ្ញាធរស្រុក បាននិងកំពុងតម្រង់ទិសដល់ប្រជាពលរដ្ឋ ឲ្យចាកចេញពីការដាំដុះបែបបុរាណ និងឧស្សាហកម្ម ទៅជាកសិទេសចរណ៍ ខណៈប្រជាពលរដ្ឋមួយចំនួន បានសាកល្បងដាំដំណាំ ទុរេន ល្មើ សាវម៉ៅ ឪឡឹកពូជ និងត្រសក់ផ្អែមជាដើម។ ក្នុងនោះ អាជ្ញាធរស្រុក ក៏បានស្វែងដៃគូពាក់ព័ន្ធ និងចងក្រងសហគមន៍ប្រាក់សន្សំ ដើម្បីជួយជា បច្ចេកទេស ពូជ ទុនផលិត រកទីផ្សារផងដែរ។ បន្ថែមពីនោះ អាជ្ញាធរស្រុក ក៏គ្រោងនឹងរៀបចំភូមិដ្ឋានមួយចំនួន ឲ្យក្លាយជាភូមិទេសចរណ៍ ដោយរំពឹងថា រយៈពេល ២ទៅ៣ឆ្នាំខាងមុខ ស្រុកបន្ទាយស្រី នឹងមានការផ្លាស់ប្ដូរមុខមាត់ថ្មី។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

គួរជម្រាបថា ក្នុងអាណត្តិរបស់ លោក ឃឹម ហ្វីណង់ ជាអភិបាលស្រុកបន្ទាយស្រី លោកបានបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពរបស់ស្រុក ដែលទាញស្រូបវិស័យដទៃទៀត ឲ្យគាំទ្រដល់វិស័យនេះ។ ជាមួយនោះ រដ្ឋបាលស្រុក បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសម្របសម្រួល និងគាំទ្រដល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងចង់អភិវឌ្ឍ និងបង្កើតការងារក្នុងស្រុកបន្ទាយស្រី។

អត្ថបទ៖ លោក សេង ផល្លី

Tags: TVSRកម្មវិធីសន្ទនាមតិទូរទស្សន៍ជាតិខេត្តសៀមរាប - TV Siem Reapលោក ឃឹម ហ្វី​ណង់ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា គ្រោងនឹងជួសជុលរួតទី៣ នៃប្រាសាទបាយ័ន នៅដើមឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរា គ្រោងនឹងជួសជុលរួតទី៣ នៃប្រាសាទបាយ័ន នៅដើមឆ្នាំ២០២១

បណ្ដាញខ្សែទូរគមនាគមន៍លើអាកាសលើផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប នឹងបង្កប់ក្រោមដីរួចរាល់នៅដើមឆ្នាំ២០២៣

បណ្ដាញខ្សែទូរគមនាគមន៍លើអាកាសលើផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប នឹងបង្កប់ក្រោមដីរួចរាល់នៅដើមឆ្នាំ២០២៣

ជ័យជម្នះ៧មករា នាំមកនូវសមទ្ធិផលជាប្រវត្តិថ្មីបន្ថែមសម្រាប់កម្ពុជា គឺដំណក់ប្រេងដំបូង

ជ័យជម្នះ៧មករា នាំមកនូវសមទ្ធិផលជាប្រវត្តិថ្មីបន្ថែមសម្រាប់កម្ពុជា គឺដំណក់ប្រេងដំបូង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.