Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ធ្លាក់ចុះជាង៨៥ភាគរយ

ដោយ Pothe Thun
01/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិទូទៅ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ធ្លាក់ចុះជាង៨៥ភាគរយ
138
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនសរុបជាង ២៥,០០០នាក់មានការធ្លាក់ចុះ ជាង៨៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានរហូតដល់ជាង ២៩០,០០០នាក់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។

ការថយចុះនៃចំនួនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលនៅឆ្នាំនេះ បានបង្ហាញនូវការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ដែលស្របទៅនឹងសារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ គោរពតាមវិធានសុវត្ថិភាពការពារការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសកម្មវិធីរាប់ថយក្រោយឆ្លងឆ្នាំសកលនៅកន្លែងកម្សាន្តពេលរាត្រីនានា។

ទន្ទឹមនោះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្ម ក្នុងខេត្តសៀមរាប ចំនួន២គោលដៅសំខាន់ រួមមានតំបន់ផាប់ស្ទ្រីត និងអង្គរ-ឃ្យុងយូ។ ក្នុងនោះក្រុមការងារបាន ធ្វើការផ្សព្វផ្សាយដល់អាជីវករលក់ដូរ ម្ចាស់ភោជនីយដ្ឋាន និងភ្នាក់ងារផ្ដល់សេវាទេសចរណ៍នៅតាមតំបន់គោលដៅទាំងពីរ ត្រូវធានា និងអនុវត្តឲ្យបាននូវវិធានសុវត្ថិភាពការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមទីតាំងរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026

តាមការពិនិត្យជាក់ស្ដែងនៅតំបន់អង្គរ-ឃ្យុងយូ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងប្រធានក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្ម ក្នុងខេត្តសៀមរាប តំបន់អង្គរ-ឃ្យុងយូ បង្ហាញថា អាជ្ញាធរខេត្តសង្កេតឃើញថា អាជីវករ រួមនិងប្រជាពលរដ្ឋចូលមកតំបន់នេះ ភាគច្រើនបានចូលរួម និងគោរពតាមការណែនាំរបស់ក្រុមការងារនៅតាមច្រកនីមួយៗ។

គួរជម្រាបដែរ ទោះបីព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ដោយប្រមុខរាជរដ្ឋាភិបាល ប៉ុន្តែរាជរដ្ឋាភិបាល ក៏នៅតែបន្ត ណែនាំដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ បន្តអនុវត្តន៍ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះវិធានសុវត្ថិភាព ៣ការពារ ដែលចាំបាច់ត្រូវគោរព រួមមាន៖ ពាក់ម៉ាសការពារ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម។ បន្ថែមពីនេះ ការអនុវត្ត ៣កុំ រួមមាន៖ កុំទៅកន្លែងប្រមូលផ្ដុំមានមនុស្សច្រើន កុំទៅកន្លែងបិទជិតប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកុំស្និទ្ធស្នាល អោប រឺចាប់ដៃជាដើម និងបន្ថែមពីលើសនោះ ត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

អត្ថបទ៖ លោក សេង ផល្លី
រូបភាព៖ លោក យូ វង្ស និងលោក ស៊ាន សុផាត

Tags: ឆ្លងឆ្នាំសកលតំបន់​អង្គរ​បុណ្យឆ្លងឆ្នាំសកលភ្ញៀវទេសចរ​សុវត្ថិភាពការពារសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាប ប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ ២និងទិសដៅអនុវត្តបន្តឆ្នាំ២០២១

មន្ទីរព័ត៌មានខេត្តសៀមរាប ប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ ២និងទិសដៅអនុវត្តបន្តឆ្នាំ២០២១

ការប្រណាំងកង់ថ្នាក់ជាតិ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ក្នុងខេត្តសៀមរាប គ្រោងរៀបចំនៅចុងខែមករា ២០២១នេះ

ការប្រណាំងកង់ថ្នាក់ជាតិ និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ក្នុងខេត្តសៀមរាប គ្រោងរៀបចំនៅចុងខែមករា ២០២១នេះ

រដ្ឋបាលស្រុកសូទ្រនិគម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ សូទ្រនិគមស្រុកខ្ញុំ «មួកមួយជីវិតមួយ»

រដ្ឋបាលស្រុកសូទ្រនិគម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ សូទ្រនិគមស្រុកខ្ញុំ «មួកមួយជីវិតមួយ»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.