ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំនេះ(Countdown) នឹងរៀបចំនៅសហគមន៍ព្រៃឈើចង្ក្រានរយ ព្រមគ្នានឹងក្រុងសៀមរាប
បន្ទាប់ពីកិច្ចប្រជុំ ការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២១ ឈានចូល ២០២២ រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបង្កើតកម្មវិធីចំនួន២ នៅក្នុងក្រុងសៀមរាប និងនៅសហគមន៍ព្រៃឈើចង្ក្រានរយនៃស្រុកវារិន ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលថ្មីមួយទៀត ក្រៅពីប្រាសាទ។ ក្រោមការដឹកនាំកិច្ចពិភាក្សាដោយផ្ទាល់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប ...