Tag: បញ្ហា​កង្វះ​ទឹក​

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​

​យោង​តាម​ព័ត៌មាន​ដែល​ផ្សាយ​នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​ផ្លូកា​ររបស់​អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា នៅ​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​ក្នុង​រដូវប្រាំង​ខាងមុខ​។ ការសន្និដ្ឋាន​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​សង្កេត​ពី​បរិមាណ​ទឹក​ក្នុង​ក​សិន្ធុ​អង្គរវត្ត ក្រុង​អង្គរធំ បារាយណ៍​ខាងជើង ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ខ្លាំង​នា​រដូវប្រាំង​ខាងមុខ​។​ ​លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បានឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ការខ្វះខាត​ទឹក​ដើម្បី​បញ្ជូល​ក្នុងក​សិន្ធុ​ប្រាសាទអង្គរវត្ត ក្រុង​អង្គរធំ និង​បារាយណ៍​ខាងជើង​នេះ គឺ​ដោយសារ​នាយដ្ឋាន​ទឹក​បាន​បើកទ្វារ​ទឹក ដើម្បី​បញ្ជូ​លទឹក​ទៅ​ស្ទឹង​ព្រះ​ស្រុក សម្រាប់​ស្រោចស្រព​ស្រែ​ប្រជាពលរដ្ឋ​ចំនួន​៣០០​ហិច​តា​ចំនួន​ពីរលើក គឺ​លើក​ទី​១​រយៈពេល​ពីរ​សប្តាហ៍ និង​លើក​ទី​២​រយៈពេល​មួយ​សប្តាហ៍​ចេញពី​ប្រឡាយ​ស្តុក​ទឹក​បម្រុង​សម្រាប់​បញ្ជូលទៅ​ក្នុង​បារាយណ៍​ខាងជើង ...

Recommended

សូម Like និង Follow ពួកយើង