មន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប កំពុងជួបបញ្ហាខ្វះបន្ទប់វះកាត់ជំងឺបេះដូងកុមារពីកំណើត
បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ខេត្តសៀមរាប កំពុងជួបបញ្ហាការផ្តល់សេវាវះកាត់ជំងឺបេះដូងពីកំណើតរបស់កុមារ ជាមួយនេះមូលនិធិគន្ធបុប្ផា គ្រោងនឹងបើកសម្ពោធបន្ទប់វះកាត់ជំងឺបេះដូងកុមារពីកំណើត នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំង៣ទីតាំង នៅរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីដោះស្រាយកង្វល់ទាំងនោះ។ លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាទី៣ ឬ មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប បានបង្ហាញរបាយការណ៍ឲ្យដឹងថា ៖ គិតសម្រាប់១ថ្ងៃ នៃដើមសប្តាហ៍ទី៣ក្នុងខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧នៅខេត្តសៀមរាប ...